ការរៀបចំតុបតែងលម្អ និងទីតាំង សម្រាប់កីឡាករអុំទូកបានរួចរាល់

2024/11/12 09:10:53 pm        233

គិតត្រឹមព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ការតុបតែងលម្អនៅតាមដងផ្លូវ និងកន្លែងកម្សាន្តនានា ពិសេស ទីតាំងសម្រាប់ក្រុមកីឡាករស្នាក់នៅ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បាន​រួច​រាល់​១០០ភាគរយហើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែ វិច្ឆិកា នេះ បានប្រាប់BTVឱ្យដឹងថា គិតមកដល់ពេលនេះ ក្រុម​ការងារ​បាន​រៀបចំតុ​ប​តែង​លម្អ​ភ្លើង​ពណ៌​ អ៊ុតកៅស៊ូតាមដងផ្លូវក្នុងខណ្ឌដូនពេញ និងខណ្ឌជ្រោយចង្វារ ដែលជាទី​តាំង​ប្រារព្ធ​ព្រះរាជ​ពិធី​បុណ្យអុំទូក ។

លោកបានបញ្ជាក់ថា ក្រៅពីនេះ បន្ទប់ទឹកចល័ត ក៏បានរៀបចំរួចរាល់មួយរយភាគរយ ដែល​ក្នុង​ឆ្នាំនេះ​មាន​បន្ទប់ទឹកសរុបចំនួនជាង៥០០ និងបន្ទប់ងូតទឹក​ សម្រាប់​កីឡាករ​អុំទូក​មក​ស្នាក់​នៅ​រាជ​​ធានី​ភ្នំពេញ មានចំនួន២០០បន្ទប់។ លោក​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​នានា​សូម​អញ្ជើញ មកលេងកម្សាន្ត មើលការប្រណាំងទូកនៅមុខព្រះបរមរាជវាំង និងម្យ៉ាង​វិញ​ទៀត​មក​មើល​ពី​អភិវឌ្ឍរីកចម្រើននៅរាជធានីភ្នំពេញផងដែរ ។

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រព្រឹត្តិទៅ ក្នុងរយៈពេលបី ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នេះ ដែលឆ្នាំនេះ នឹង​រៀបចំ​ឡើង​យ៉ាង​អធិក​អធម​ជាង​ឆ្នាំ​មុន ស្របតាមការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងប្រទេសជាតិមានសុខសន្តិភាពពេញបូរិបូណ៍។ ជា​រៀង​រាល់ឆ្នាំឱ្យ​តែព្រះពិធីបុណ្យអុំទូកមកដល់ ប្រជាពលរដ្ឋខ្មែរ​ភាគ​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​ពី​ខេត្ត​នានា​មក​ទស្សនាការ ប្រណាំងទូកនៅរាជធានីភ្នំពេញ ដែលខុសប្លែកពីបុណ្យចូលឆ្នាំ និង​បុណ្យ​ភ្ជុំបិណ្ឌ ពលរដ្ឋរស់នៅរាជធានីភ្នំ ពេញ ធ្វើដំណើរទៅលេងស្រុកកំណើត និង​តំបន់​កម្សាន្ត​នានា​នៅ​តាម​បណ្តាខេត្ត៕ អត្ថបទ៖ សោភ័ណ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព

2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm