លោកជំទាវ ម៉ាត់ ម៉ារ៉ា ចុះតាមដាន និងវាយតម្លៃការងារអប់រំជំងឺអេដស៍ នៅមន្ទីរអភិវឌ្ឍន៍ជនបទ​ខេត្តពោធិ៍សាត់

2024/11/12 09:35:58 pm        109

លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងប្រធានគណៈកម្មធិការប្រយុទ្ធនិងជំងឺអេដស៍ នៃ​ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំ ក្រុមការងារមន្ត្រី​ជំនាញ​ទទួល​បន្ទុក​ការងារ​ថែ​ទាំ​សុខភាព​ជនបទ ធ្វើការចុះពិនិត្យតាមដានការងារអប់រំជំងឺអេដស៍ កាមរោគ សុខភាពផ្លូវភេទ និង​គ្រឿងញៀន នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។ ដោយ​មាន​ការ​ចូល​រួម​ពី​ថ្នាក់​ដឹកនាំ​ និង​មន្តី្រ​ទាំង​អស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ។

លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានឱ្យដឹងថា បច្ចុប្បន្ន​មន្ត្រី​រាជ​ការ​​ទាំង​អស់នៅក្នុងមន្ទីរពុំមានករណីកើតជំងឺអេដស៍នោះទេ ហើយមន្ទីរក៏​បាន​ចាត់​តាំង​មន្ត្រី​ទទួល​​បន្ទុក​ពាក់ព័ន្ធនិងការងារជំងឺអេដស៍ ចូលរួមជាប្រចាំ​ជាមួយ​គណៈកម្មាធិការ​ជំងឺ​អេដស៍​ថ្នាក់​ខេត្ត​ផង​ដែរ។

ក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា មានប្រសាសន៍លើកឡើងថា ក្រោយការ​ធ្វើ​តេស៍​សាក​ល្បង​​សមត្ថភាពឃើញថា មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ មានការយក​ចិត្ត​ទុក​ដាក់ និង​យល់ដឹងខ្ពស់លើបញ្ហាជំងឺអេដស៍ ហើយរាជរដ្ឋាភិបាល​កម្ពុជាពិតជាបាន​ប្រឹង​ប្រែង​ដោះ​ស្រាយ​លើ​បញ្ហា​ជំងឺអេដស៍នេះ ដោយធ្វើការលុបបំបាត់​ជំងឺ​អេដស៍​ទទួ​​ល​បាន​នូវ​លទ្ធផល​ល្អ​ប្រសើរ។ លោកជំទាវ បានបន្តថា គោលបំណង​ដែល​ក្រុម​ការងារ​បន្ទុក​ការងារ​ថែ​ទាំ​សុខ​ភាព​ជន​បទ​ ចុះមកក្នុងពេលនេះ គឺដើម្បីផ្សព្វផ្សាយ ឱ្យថ្នាក់ដឹកនាំ និង​មន្ត្រី​រាជ​ការ​ទាំង​អស់​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជន​បទខេត្តពោធិ៍សាត់ រំលឹកឡើងវិញ និងចង់ចាំឡើងវិញថា យើងអាចភ្លេច​មេរោគ​អេដស៍ តែមេរោគអេដស៍មិនភ្លេចយើងទេ ហើយការរីករាលដាលមេរោគអេដស៍វាបានប្តូរទម្រង់ ដោយ​ពី​មុនគឺវាកើតឡើង មានការឆ្លងតែនៅកន្លែងភ្លើងពណ៌ កន្លែង​កម្សាន្ត​សប្បាយ​នៅ​តែ​ទី​ក្រុង​ទី​ប្រជុំជន តែបច្ចុប្បន្ននេះនៅតាមទីជនបទដាច់ស្រយាលក៏មានករណីឆ្លងផងដែរ ជាពិសេស​គឺ​ក្នុង​ស្រទាប់​យុវជន ។ ហើយទស្សនៈវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា បើទុកឱ្យក្រសួង​សុខាភិបាល ឬអាជ្ញាធរអេដស៍​ធ្វើ​ការ​ដោះស្រាយ​លុប​បំបាត់​បញ្ហា​ជំងឺ​អេដស៍​តែម្នា​ក់​ឯង​គឺ​មិន​ងាយ​ស្រួល​នោះទេ គឺត្រូវមានការចូលរួមទាំងអស់គ្នាធ្វើការរួមគ្នាជាអន្តរក្រសួង ។ ដូចនេះលោកជំទាវ សូមឱ្យមន្ត្រីទាំងអស់ត្រូវប្រុងប្រយ័ត្នការពារខ្លួន ការពារគ្រួសារ កូនចៅកុំ​ឱ្យ​ឆ្លង​ជំងឺ​អេដស៍ ហើយមន្ទីរត្រូវចាត់តាំងជនបង្គោលធ្វើការសម្រប់សម្រួលនិងសហការ ជាមួយ​ក្រុម​ការងារ​ក្រសួង ដើម្បីទទួលបានពត៌មានថ្មីៗអំពីវឌ្ឍនភាពនៃជំងឺអេដស៍ ជាពិសេសសូម​មន្តី្រ​គ្រប់​ការិយាល័យ ដែលចុះធ្វើការងារផ្ទាល់ជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នៅតាម​សហគមន៍​ជ​ន​បទ ត្រូវឆ្លៀតបញ្ជៀបការអប់រំយល់ដឹងអំពីជំងឺអេដស៍ ដូចជាការការពារកុំឱ្យឆ្លង ការបញ្ឈប់​ការ​រើស​អើង​លើ​អ្នកផ្ទុកជំងឺអេដស៍ ជាដើម ហើយបើដឹងថាក្នុង​សហគមន៍​មាន​អ្នក​ផ្ទុក​ជំងឺអេដស៍​ត្រូវ​ជំរុញ​គាត់​ឱ្យទៅទទួលសេវាគាំពាររបស់រាជរដ្ឋាភិបាល​នៅ​តាមមន្ទីរ​ពេទ្យ​ ឬម​ណ្ឌល​សុខ​ភាព​ដែល​នៅ​ជិត​គាត់ ហើយក្នុងនាមមន្ត្រីនៃក្រសួងនិងមន្ទីរអភិវឌ្ឍន៍ជនបទ យើងបេ្តជ្ញារួមចំណែក ធ្វើ​យ៉ាង​ណា​ឱ្យ​ប្រជាពលរដ្ឋនៅតាមសហគមន៍ជនបទមានសុខភាពល្អ ជៀស​ផុត​ពី​រោគ​ប្រចាំ​កាយ​បាន ដែលជាផ្នែកមួ​យក្នុ​ង​គោល​ដៅរបស់​រាជ​រដ្ឋាភិ​បាល​សម្រេច​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០​កម្ពុជា​ក្លាយ​ជា​ប្រទេសមានចំណូលមធ្បម និងឆ្នាំ២០៥០ក្លាយជាប្រទេសមានចំណូលខ្ពស់ ៕ អត្ថបទ៖ ភិរុណ

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm