ក្រសួងឧស្សាហកម្ម នឹងដាក់ចេញវិធានការ អភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមឱ្យរស់រវើក

2024/11/12 09:47:51 pm        161

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងបន្តរៀបចំ ជំរុញ​កិច្ច​សហ​ប្រតិបត្តិការ​ជាមួយដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងវិស័យពាក់ព័ន្ធ ដើម្បីរៀបចំភាពប្រទាក់ក្រឡា ការដាក់ចេញវិធានការជាក់លាក់ ដើម្បីអភិវឌ្ឍវិស័យសហគ្រាសធុនមីក្រូ តូច និងមធ្យម ប្រកប​ដោយ​សង្គតិភាព ស្ថេរភាព និរន្តរភាព និងបរិយាបន្ន។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើក​ឡើង​នៅ​ក្នុង​ទិវាសហគ្រិនស្ត្រី កម្ពុជា ឆ្នាំ២០២៤ "ការពង្រឹងភាពអង់អាចស្រ្តីក្នុងសេដ្ឋកិច្ចបៃតង" ម្សិល​មិញនេះថា សម្រាប់វិស័យសហគ្រាសធុនមីក្រូ តូច និង មធ្យម រាជរដ្ឋាភិបាល​កំពុង​សស្រាក់​សស្រាំ អនុវត្តកម្មវិធីនយោបាយ ២០២៣-២០២៨, យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១, ផែនការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥, ក្របខណ្ឌគោល នយោបាយសេដ្ឋកិច្ច និងសង្គម​ឌីជីថល​កម្ពុជា​ឆ្នាំ​២០២១-២០៣៥, យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ ២០២៣-២០២៨, គោល​នយោបាយជាតិសម្រាប់ផលិតផលយុទ្ធសាស្ត្រអាទិភាព, ការកែសម្រួល និងកែលម្អ​សេវា​សាធារណៈ​របស់ក្រសួង ស្ថាប័ន ក៏ដូចជាការលើកទឹកចិត្ត និងការបន្តរៀបចំ​លិខិតបទដ្ឋាន​គតិ​យុត្ត​គាំទ្រពា​ក់ព័ន្ធនានាបន្ថែមទៀត។

ឯកឧត្តម បន្តថា ក្នុងអន្តរកាល​ដែលកម្ពុជាកំពុងត្រៀមខ្លួ​ន​ចាក​ចេញ​ពី​ស្ថាន​ភាព​ជា​ប្រទេស​អភិវឌ្ឍន៍​តិចតួច និងការប្រើ ប្រាស់បច្ចេកវិទ្យានៃបដិវត្តន៍ឧស្សាហកម្ម ៤.០, សហគ្រាសធុនមីក្រូ តូច និងមធ្យម ក៏នឹងជួបប្រទះបញ្ហាប្រឈមជាបន្តបន្ទាប់ដូចជា ការកសាង​សមត្ថភាព​ទាំង​ផ្នែក​បច្ចេក​ទេស និងបច្ចេកវិទ្យា, ការពង្រឹងភាពអនុលោម និងស្តង់ដារផលិតផល សេវារបស់ខ្លួន, ការ​ពង្រីក មាត្រដ្ឋាន និងការពង្រឹងប្រសិទ្ធភាព រួមទាំងលទ្ធភាពប្រកួតប្រជែងអាជីវកម្ម ផលិតកម្ម និង​ផលិតផល, ការប្រកួតប្រជែងទីផ្សារជាតិ និងអន្តរជាតិជាដើម សុទ្ធសឹងជាកត្តាចាំបាច់ ដែល​ត្រូវ​មាន​ការត្រៀមខ្លួនថែមទៀត ដោយសហគ្រិនខ្លួនឯង និងការគាំទ្រជ្រោម ជ្រែងពីគ្រប់​បណ្តា​ភាគី​ពាក់ព័ន្ធ។

ជុំវិញបញ្ហានេះ, ឯកឧត្តម ហែម វណ្ណឌី អំពាវនាវឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម និង​សិប្បកម្ម​ប្រើប្រាស់ការចុះបញ្ជី និងការ ខិតខំបំពេញអនុលោមភាព ជាគុណ​ប្រយោជន៍​ដល់​សហ​គ្រាស​ខ្លួន និងជួយឱ្យក្រសួងស្ថាប័ន អាចគ្រប់គ្រងទិន្នន័យច្បាស់លាស់ ត្រឹមត្រូវដឹង​ពី​សុខទុក្ខ និង​តម្រូវ​ការគាំទ្រពិតប្រាកដ និងទទួលបានធាតុចូលគ្រប់គ្រាន់ សម្រាប់រៀបចំវិធានការគាំទ្រ សម្រួ​ល​ស្ថានភាព អាជីវកម្ម ផលិតកម្ម បានគ្រប់ជ្រុងជ្រោយ និងអាចទទួល​បាន​ភាព​អនុ​គ្រោះ​ជា​ផ្លូវការ​។ ឯកឧត្តម ក៏បានសំណូមពរឱ្យសមាគម តំណាងសហគ្រិនទាំងអស់ បន្តសិក្សា និង​កំណត់​អំពី​បញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងវិស័យកម្មន្តសាលឱ្យបានច្បាស់លាស់ និង ស៊ីជម្រៅ ជូន​ក្រុម​ការងារផ្នែកកម្មន្តសាល សហគ្រាសធុនតូច និងមធ្យម និងសេវា "ក្រុមការងារ គ" ដើម្បី​ទទួលបានធាតុចូលបន្ថែម សម្រាប់រៀបចំផែនការយុទ្ធសាស្រ្តដោះស្រាយបញ្ហាជាក់ស្តែង ក៏​ដូច​ជា​ដាក់​ស្នើ​ជូនរាជរដ្ឋាភិបាល ពិនិត្យ និងដោះស្រាយក្នុងករណី ចាំបាច់ និងបានសំណូមពរ​ដល់​សហ​គ្រាសធុនមីក្រូ តូច និងមធ្យម និងសិប្បកម្ម ចូលរួមទទួលសេវាសាធារណៈ តាមប្រព័ន្ធថ្នាល បច្ចេក​វិទ្យាដែលក្រសួង-ស្ថាប័នជាច្រើន បានរៀបចំរួចជាស្រេច ព្រោះប្រព័ន្ធនេះ ផ្តល់ផល​ប្រយោជន៍​ដល់ផ្នែកឯកជនដូចជា ចំណេញ ថវិកា ចំណេញពេលវេលា និងអាចអនុវត្ត​បាន​គ្រប់​ទី​កន្លែង​៕ អត្ថបទ៖ សុន រ៉ាឌី

 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm