បាល់ទាត់៖ ខណៈដែលការប្រកួតជម្រុះបាល់ទាត់ជើងឯកអាស៊ីអាយុក្រោម ២៣ឆ្នាំ ឆ្នាំ២០២២ ក្រុមបាល់ទាត់យុវជនជម្រើសជាតិកម្ពុជាបន្តការហ្វឹកហាត់យ៉ាងយកចិត្តទុកដាក់នៅមជ្ឈមណ្ឌលបាល់ទាត់ J-Village ខេត្ត Fukushima។

ពាក់ព័ន្ធនឹងការហ្វឹតហាត់នេះដែរកីឡាករយុវជនបានលើកឡើងថា ការហ្វឹកហាត់នៅទីនេះលំបាកបន្តិចដោយសារកត្តាអាកាសធាតុត្រជាក់ តែយ៉ាងណាការរៀបចំការស្នាក់នៅបានល្អ។ ចំនែកលោក ភា សុភក្ត្រា គ្រូជំនួយក្រុមយុវជនអាយុក្រោម ២៣ឆ្នាំបានបញ្ជាក់ដែរថា កីឡាករនៅតែរីករាយក្នុងការហ្វឹកហាត់ ហើយសង្ឃឹមថា កីឡាករទាំងអស់ប្រឹងប្រែងអស់សមត្ថភាពបន្ទាប់ពីពូកគាត់ត្រូវបានជ្រើសរើស។

ក្រុមបាល់ទាត់យុវជនកម្ពុជាបើកយុទ្ធនាការប្រកួតជម្រុះនៅថ្ងៃទី២៣ ខែតុលា ដោយជួបជាមួយហុងកុង និង ៣ថ្ងៃបន្ទាប់ប្រកួតជាមួយម្ចាស់ផ្ទះជប៉ុនក្នុងពូល K៕
អត្ថបទ៖ គង់ ហួន