ប្រាក់ដុល្លារអាមេរិក បានឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ៤ខែ ធៀបនឹងរូបិយប័ណ្ណធំៗ នៅថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ ខណៈដែលរូបិយប័ណ្ណឌីជីថលប៊ីតខន (Bitcoin) បានបន្តដំណើរឡើងខ្ពស់បំផុតរបស់ខ្លួនទៀត ស្របពេលដែលវិនិយោគិនបន្តសម្រុកទៅក្នុងពាណិជ្ជកម្ម ដែលត្រូវបានគេមើលឃើញថា ដោយសារឥទ្ធិពលរបស់រដ្ឋបាលនាពេលខាងមុខរបស់លោក Donald Trump។
ចំណែកប្រាក់អឺរ៉ូរបស់តំបន់អឺរ៉ុប បានធ្លាក់ចុះជិតដល់រយៈពេលជិត ៧ខែ ខណៈពេលដែលប្រាក់យ័នរបស់ប្រទេសចិន បានធ្លាក់ចុះជិតដល់កម្រិតទាបជាង ៣ខែ ដោយទាំងអឺរ៉ុប និងចិនជាគោលដៅពិសេសនៃការដំឡើងពន្ធគយដែលអាចកើតមានរបស់លោក Trump។
សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក (USD) ដែលខ្នាតវាស់រូបិយប័ណ្ណធៀបនឹងរូបិយប័ណ្ណធំចំនួន ៦ ក្នុងនោះរួមទាំងប្រាក់អឺរ៉ូ បានកើនឡើង ០,០៧ភាគរយ ពោលគឺឡើងដល់តម្លៃ ១០៥,៤៩ ក្នុង ១ដុល្លារ គិតត្រឹមម៉ោង ០០:៣៧ ម៉ោងសកល បន្ទាប់ពីឡើងដល់ ១០៥,៧០ កាលពីថ្ងៃចន្ទជាលើកដំបូង គិតចាប់តាំងពីថ្ងៃទី៣ ខែកក្កដាមក។
ការិយាល័យ Decision Desk HQ បានបង្ហាញកាលពីថ្ងៃចន្ទថា គណបក្សសាធារណៈរដ្ឋរបស់លោក Trump នឹងគ្រប់គ្រងសភាទាំង២ នៅពេលដែលលោកចូលកាន់តំណែងក្នុងខែមករានេះ។ នោះនឹងអាចឲ្យលោកជំរុញរបៀបវារៈនៃការកាត់បន្ថយពន្ធ និងកាត់បន្ថយរដ្ឋាភិបាលសហព័ន្ធ៕