Boeing ឈានដល់ដំណោះស្រាយ ដើម្បីចៀសពីការកាត់ក្តីស៊ីវិល ក្នុងសំណុំរឿងធ្លាក់យន្តហោះ MAX

2024/11/12 10:59:24 pm        30


ក្រុមហ៊ុនអាកាសចរណ៍យក្ស Boeing ដែលរងការរិះគន់ បានឈានដល់ការដោះស្រាយចុងក្រោយ នៅថ្ងៃទី១១ ខែវិច្ឆិកាជាមួយគ្រួសាររបស់ស្ត្រី ដែលបានបាត់បង់ជីវិត ក្នុងហេតុការណ៍ធ្លាក់យន្តហោះ 737 MAX ក្នុងឆ្នាំ២០១៩ ដោយបញ្ចៀសការកាត់ក្តីរដ្ឋប្បវេណីរបស់សហព័ន្ធ។

ប្រភពចំនួន៣ ដែលបានដឹងអំពីករណីនេះ បានប្រាប់សារព័ត៌មាន AFP ថា ដំណោះស្រាយមួយ ត្រូវបានយល់ព្រមក្រៅតុលាការ ដោយពុំមានព័ត៌មានលម្អិតបន្ថែមទេ។

ការធ្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Ethiopian Airlines បានបណ្តាលឲ្យមនុស្ស ១៥៧នាក់ ស្លាប់។ ការកាត់ក្តី ត្រូវបានកំណត់ថា នឹងចាប់ផ្តើម នៅថ្ងៃទី ១២ ខែវិច្ឆិកានេះ នាទីក្រុង Chicago។ ប្រភពដឹងអំពីករណីនេះ បាននិយាយថា ដំបូងឡើយ សំណុំរឿងនេះ មានដើមបណ្តឹង ចំនួន ៦នាក់ ប៉ុន្តែរហូតមកដល់ពេលនេះ មានតែម្នាក់ប៉ុណ្ណោះ ត្រូវបានដោះស្រាយ។

ប្រភពបានបន្តថា សវនាការនៅថ្ងៃទី ១២ ខែវិច្ឆិកានេះ នឹងប្រព្រឹត្តទៅ ដើម្បីជូនដំណឹងដល់លោកចៅក្រម Jorge Alonso អំពីដំណោះស្រាយដែលត្រូវតែអនុម័តកិច្ចព្រមព្រៀង ដើម្បីបញ្ចប់ជាផ្លូវការ។

ករណីដែលនៅសេសសល់ គឺពាក់ព័ន្ធនឹងវេជ្ជបណ្ឌិត Manisha Nukavarapu ស្ត្រីជនជាតិឥណ្ឌាម្នាក់ ដែលជិះលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចេណ៍ Ethiopian Airlines ជើងហោះហើរលេខ ET302 កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ នៅពេលដែលយន្តហោះ Boeing 737 MAX 8 បានធ្លាក់ប៉ុន្មាននាទី បន្ទាប់ពីហោះចេញពីទីក្រុង Addis Ababa ដោយបានបណ្តាលឲ្យមនុស្ស ១៥៧នាក់ នៅក្នុងយន្តហោះនោះ ស្លាប់ទាំងអស់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm