ទីភ្នាក់ងារសារព័ត៌មានជាតិលីបង់ (NNA) បានរាយការណ៍ថា មនុស្សយ៉ាងតិច ៣៨នាក់ បានស្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើតំបន់ផ្សេងៗគ្នានៃប្រទេសលីបង់ កាលពីថ្ងៃចន្ទ។
យោងតាម NNA បានឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះល្វែងមួយ នៅក្នុងភូមិ Ain Yaaqoub ភាគខាងជើងនៃតំបន់រដ្ឋបាល Akkar បានសម្លាប់មនុស្ស ២៨នាក់ រួមទាំងជនជាតិ លីបង់ និងស៊ីរី ដែលត្រូវបានគេជម្លៀស ខណៈដែលមនុស្សជាច្រើននាក់ទៀត បានរងរបួស។ សារព័ត៌មាន NNA បានអះអាងថា ការស្វែងរកជនរងគ្រោះនៅក្រោមគំនរបាក់បែក នៅតែបន្ត។
NNA បាននិយាយថា លើសពីនេះទៅទៀត នៅក្នុងឧប្បត្តិហេតុដាច់ដោយឡែកពីគ្នានៅភាគខាងត្បូងប្រទេសលីបង់ មនុស្ស ៧នាក់ ត្រូវបានសម្លាប់ នៅក្នុងទីប្រជុំជន Saksakiyeh នៃស្រុក Sidon ខណៈដែលមនុស្ស ៣នាក់ផ្សេងទៀត ត្រូវបានសម្លាប់ នៅទីប្រជាជន Srifa ក្នុងស្រុក Tire។
ទន្ទឹមនឹងនេះ ក្រុមហេសបូឡា បាននិយាយថា ខ្លួនបានកំណត់គោលដៅលើទីក្រុងជាច្រើនរបស់អ៊ីស្រា អែល និងមូលដ្ឋានហ្វឹកហ្វឺនសម្រាប់កងពលតូចទ័ពឆ័ត្រយោង នៅកន្លែងតាំងទីលំនៅ Karmiel ជាមួយនឹងការវាយប្រហារដោយបាញ់គ្រាប់រ៉ូកែតទ្រង់ទ្រាយធំ។