កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានរាយការណ៍ពីការស្លាប់របស់ទាហាន ៤នាក់បន្ថែមទៀត នៅក្នុងការប្រយុទ្ធប្រឆាំងនឹងចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប។
យោងតាមការិយាល័យអ្នកនាំពាក្យរបស់ IDF ទាហានពីរនាក់ អាយុ ២០ឆ្នាំ និង ២១ឆ្នាំ ពីរនាក់មកពីកងវរសេនាតូច Shimshon នៃកងពលតូច Kfir ត្រូវបានសម្លាប់ នៅក្នុងការប្រយុទ្ធគ្នា នៅភាគខាងជើងតំបន់ហ្កាហ្សាស្ទ្រីប។
នៅក្នុងទិន្នន័យទាំងនេះ ចំនួនទាហានអ៊ីស្រាអែលសរុបដែលត្រូវបានសម្លាប់នៅក្នុងជុំថ្មីនៃជម្លោះមជ្ឈិមបូព៌ា បានកើនឡើងដល់ ៧៨៧នាក់រួចហើយ។ នេះបើយោងតាមការិយាល័យអ្នកនាំពាក្យរបស់ IDF ។
ស្ថានការណ៍នៅមជ្ឈិមបូព៌ា កាន់តែយ៉ាប់យ៉ឺនខ្លាំងឡើង បន្ទាប់ពីក្រុមសកម្មប្រយុទ្ធនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាស បានវាយប្រហារចូលទៅក្នុងទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំមុន ដោយបានសម្លាប់អ្នករស់នៅតាមព្រំដែន និងចាប់ចំណាប់ថ្នូរជាច្រើននាក់។ ជាការឆ្លើយតប អ៊ីស្រាអែល បានចាប់ផ្តើមប្រតិបត្តិការយោធា នៅតំបន់ហ្កាហ្សាស្ទ្រីប ក្នុងគោលបំណងបំផ្លាញរចនាសម្ព័ន្ធយោធា និងនយោបាយរបស់ក្រុមហាម៉ាស និងដោះលែងអ្នកដែលត្រូវចាប់ពង្រត់ទាំងអស់នោះ។