អភិបាលតំបន់ លោក Alexey Smirnov បាននិយាយនៅក្នុងកិច្ចប្រជុំមួយថា ការចំណាយសរុបនៃការកសាងឡើងវិញនូវទឹកដីនៃតំបន់ឃើស( Kursk) ដែលរងផលប៉ះពាល់ដោយការឈ្លានពានរបស់អ៊ុយក្រែននឹងលើសពី ៧០០ ពាន់លានរូប្លិ៍ (ជាង ៧ ពាន់លានដុល្លារ)។
លោកបាននិយាយថា៖«យើងត្រូវការប្រាក់ចំនួន ១១៨ ពាន់លានរូប្លិ៍ (ជិត ១,២ពាន់លានដុល្លារ) [ដើម្បីស្ដារតំបន់នានា] ជាទីដែលមានអរិភាព ឬមានការវាយប្រហារដោយកាំភ្លើងធំ និងយានដ្រូនជាដើម។ ការចំណាយសរុបនៃការស្ដារតំបន់ឃើស គឺលើសពី ៧០០ ពាន់លានរូប្លិ៍ (ជាង ៧ ពាន់លានដុល្លា)»។
លោក Smirnov បានសង្កត់ធ្ងន់ថា ការខូចខាតរបស់សហគ្រាស បរិវេណកសិកម្ម និងឧស្សាហកម្ម ស្ថាប័នសង្គម និងគ្រឿងបរិក្ខារផ្សេងទៀត ត្រូវយកមកគណនា។
មុននេះ លោកអភិបាលតំបន់នេះ បាននិយាយថា យើងត្រូវការប្រាក់ជាង ១០០ ពាន់លានរូប្លិ៍ (ជាងមួយពាន់លានដុល្លារ) ដើម្បីសាងសង់ផ្ទះដែលរងការខូចខាតដោយការវាយប្រហារទ្រង់ទ្រាយធំរបស់អ៊ុយ ក្រែន ក៏ដូចជាទូទាត់សំណងសម្រាប់លំនៅឋានដែលបានបាត់បង់។