ក្រុមគ្រូពេទ្យរាជធានី បន្តយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់កុមារ​ក្នុង​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ

2024/11/12 04:09:31 pm        256

ក្រុមគ្រូពេទ្យនៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD Sen Sok) មនី្ទរ​សុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានបន្តយុទ្ធនាការផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់​កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ នៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

លោក រស់ ញឿន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិសែនសុខ (ហៅកាត់ OD Sen Sok) បានប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា ក្រុមការងារគ្រូពេទ្យ បាន​ចុះផ្តល់បន្ថែមថ្នាំបង្ការជំងឺកញ្រ្ជិល-ស្អូច ដល់កុមារដែលមានអាយុចាប់ពី៩ខែ ដល់៥៩ខែ ចាប់​តាំង​ពីថ្ងៃបើកយុទ្ធនាការដំបូង នៅថ្ងៃទី៣១ ខែតុលា រហូតមកដល់ថ្ងៃនេះ។ សម្រាប់ព្រឹកនេះ ក្រុម​ការងារគ្រូពេទ្យរបស់យើង បានចុះផ្តល់វ៉ាក់សាំងដល់៧ភូមិ ចាប់ពីភូមិសែនសុខទី១ រហូត​ដល់​ភូមិ​សែនសុខទី៧ ក្នុងសង្កាត់ឃ្មួញ ដែលមានចំនួន២១ទីតាំង ក្នុងនោះ​ក៏​មាន​ក្រុម​គ្រូពេទ្យ​ផ្តល់​វ៉ាក់សាំង​ចល័តតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋផងដែរ។ ហើយយុទ្ធនាការ​ផ្តល់​បន្ថែម​ថ្នាំ​បង្ការ​ជំងឺ​កញ្រ្ជឹល ស្អូច ក្នុងមូលដ្ឋានខណ្ឌសែនសុខ ក៏ដូចជាទូទាំងប្រទេសនេះ គឺជាវិធានការ​សំខាន់​មួយ ដើម្បីពង្រឹងសុវត្ថិភាពសុខាភិបាល ការពារពីការរីករាលដាល នៃជំងឺនានា និងគាំទ្រ​ដល់​កម្ពុជា ដើម្បីក្លាយជាប្រទេសដែលមិនមានករណីជំងឺកញ្ជ្រឹល និងស្អូច។

ចំណែកបងប្អូនប្រជាពលរដ្ឋ ដែលនាំយកកូនៗ និងចៅៗ មកចាក់វ៉ាក់សាំងបង្ការជំងឺកញ្រ្ជឹល និង​ស្អូច និងអ្នកស្ម័គ្រចិត្តភូមិ ស្ថិតក្នុងភូមិសែនសុខទី៦ ដែលបម្រើ​សេវា​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ​ចាប់​តាំង​ពី​ឆ្នាំ២​០០៥មកម្លេះ បានគោរពថ្លែងអំណរគុណដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូច​ជា​ក្រសួងសុខាភិបាល ដែលបានប្រឹងប្រែង ការពារកុមារ​ទាំងអស់​ទូទាំង​ប្រទេស​ជៀស​ផុត​ពី​ជំងឺ​ទាំង​ពីរ​នេះ។

បើតាមឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្កត់ធ្ងន់ថា អំឡុងពេល​យុទ្ធនាការ​ផ្តល់ថ្នាំបង្ការមុនៗ បុគ្គលិកសុខាភិបាលបានបំពេញការងារបានល្អ ហើយជឿជាក់ថា ក្នុង​យុទ្ធនាការលើកនេះផងដែរ បុគ្គលិកសុខាភិបាល នឹងបន្តការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ធ្វើ​យ៉ាងណាការផ្តល់ថ្នាំបង្ការដល់កុមារទាំងអស់ ជាពិសេស​កុមារ​ដែល​រស់នៅតំ​បន់​រង​ហានិភ័យ​ខ្ពស់ និងកន្លែងដែលពិបាកទៅដល់ដូចជា កុមាររស់នៅក្នុងគ្រួសារក្រីក្រនៅតាមទីក្រុង អ្នក​រស់នៅ​ក្នុង​សហគមន៍ដាច់ស្រយាលនៅតាមជនបទ កុមារតូចតូចជនជាតិភាគតិច និងកុមារ​អន្តោ​ប្រវេសន៍​៕ អត្ថបទ រដ្ឋា 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 04:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am