សហជីពនៅកម្ពុជាថ្កោលទោសក្រុមប្រឆាំងក្បត់ជាតិដឹកនាំដោយទណ្ឌិតក្បត់ជាតិបីជំនាន់ បណ្តុះ​តែ​មនុស្សពាលគ្មានសីលធម៌

2024/11/12 11:58:41 pm        392

សហជីពនៅកម្ពុជា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បានថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះ​ក្រុម​ប្រឆាំង​ជ្រុល​និយមដឹកនាំដោយ ទណ្ឌិត សម រង្ស៊ី ដែលបណ្តុះតែមនុស្សពាលគ្មានសីលធម៌ សុជីវធម៌ក្នុងខ្លួន មានសន្តានអាក្រក់ ដែលពលរដ្ឋគ្រប់រូបមិនត្រូវយកខ្លួនបៀត។

ការថ្លោលទោសនេះធ្វើឡើងបន្ទាប់ពីបានលឺសារសំឡេងរវាងសមាជិកក្រុមប្រឆាំងអះអាងខ្លួនថា ជា​អ្នកសារព័ត៌មានទូរទស្សន៍សំឡេងមនសិកាខ្មែរទូរសព្ទទៅសម្តេចតេជោហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​កម្ពុជា ដោយប្រើពាក្យសម្តីព្រហើនមិនស្គាល់ ខ្ពស់ទាប មិនចេះគោរពចាស់ទុំ គ្មាន​សីលធម៌ សុជីវធម៌ក្នុងខ្លួន។ 

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា និងជាអ្នក​តាម​ដាន​ភូមិ​សាស្ត្រ​នយោបាយ​កម្ពុជា​ បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះក្រុមប្រឆាំងជ្រុលនិយម ដែលតែង​តែ​ប្រើ​ពាក្យ​សម្តី​ វោហារសព្ទ ប្រមាថប្រទេសជាតិខ្លួនឯង មើលងាយមកលើថ្នាក់ដឹកនាំប្រទេសជាតិ ក៏ដូច​ជា​អង្គ​ព្រះ​មហាក្សត្រ ដោយសម្តីអសុរោះគ្មានសីលធម៌ សុជីវធម៌ ហើយតែង​ធ្វើ​ការងារ​ក្នុង​ចេត​នា​ទុច្ចរិត​គម្រក់​។

លោកថ្លែងថា «ក្នុងនាមសហជីពក៏ដូចជាពលរដ្ឋខ្មែរទាំងអស់ យើងខ្ញុំធ្វើការថ្កោល​ទោស​យ៉ាង​ដាច់​អហង្ការ​ចំពោះបុគ្គល និងក្រុមបក្សប្រឆាំង ដែលតែងតែប្រើពាក្យសម្តីវោហារសព្ទ ប្រមា​ថ​មើល​ងាយ​មកលើប្រទេសជាតិខ្លួនឯង មកលើថ្នាក់ដឹកនាំប្រទេសជាតិក៏ដូចជាអង្គព្រះមហាក្សត្រ ហើយក៏សុំអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការក្រុមជននេះឱ្យបានម៉ឺនម៉ាត់តាមផ្លូវច្បាប់»។

បើតាមលោកសំ សឿន គណបក្សប្រឆាំងដែលរលាយតាំងពីនៅក្នុងស្រុក រហូតដល់ក្រៅស្រុករកកន្លែងឈរជើងមិនបាននេះដោយសារតែ ឥរិយាបទ ធនធានមនុស្ស ក្នុងបក្សប្រឆាំងសុទ្ធតែមនុស្សគ្មានសីលធម៌ សុជីវធម៌ គ្មានស្គាល់គុណទោស បុណ្យបាប។

ទន្ទឹមនេះ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធកម្មករកម្ពុជា ក៏បានថ្លោលទោសចំពោះក្រុមការងារទូរទស្សន៍មនសិកាខ្មែរ ដែលមានទណ្ឌិត សម រង្ស៊ី នៅពីក្រោយ។ តាមរយៈសារសំឡេងនិយាយទូរសព្ទជាមួយសម្តេចតេជោ បង្ហាញថា ក្រុមនេះពិតជាគ្មានសីលធម៌ សុជីវធម៌ក្នុងការនិយាយជាមួយចាស់ទុំ ថ្នាក់ដឹកនាំរបស់កម្ពុជា មិនសមជាអ្នកសារព័ត៌មាន និងជាក្រុមមនុស្សគ្មានការអប់រំត្រឹមត្រូវ។

លោកថ្លែងថា៖«គាត់នេះខ្ញុំយល់ឃើញថា ជាជនដែលបណ្តុះដោយក្រុមប្រឆាំងក្បត់ជាតិ មានសម រង្ស៊ី ដែលជាជនក្បត់ជាតិ៣ជំនាន់នៅពីក្រោយខ្នង។យើងសំឡឹងឃើញថា ក្រុមយុវជន ដែលសម រង្ស៊ី បណ្តុះនៅពីក្រោយខ្នងគឺជាក្រុមប្រឆាំងផ្កាប់មុខ ធ្វើការមិនមានតម្លៃគ្រប់គ្រាន់សម្រាប់ឱ្យសង្គមទទួលស្គាល់ជាការធ្វើឱ្យបាត់បង់សេចក្តីថ្លៃថ្នូរដល់អ្នកសារព័ត៌មាន»។

ចំណែក លោក អ៊ុន ដារា ប្រធានសហភាពកម្ពុជាពន្លឺកម្មករ បានប្រតិកម្មជាខ្លាំង និងបានហៅធនធានក្រុមប្រឆាំងនោះថា ជាមនុស្សពាលព្រហើននិយាយគ្មានក្រមសីលធម៌ សុជីវធម៌ខ្លួន មិនស្គាល់ចាស់ទុំបុណ្យបាប ជាពួកទមិឡអត់សាសនា។ លោកបន្ថែមថា នេះជាសន្តានអាក្រក់ដែលទណ្ឌិត សម រង្ស៊ី សាបព្រួសបណ្តុះបណ្តាលធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ខ្មែរ ដែលប្រជាជាតិខ្មែរទាំងមូលមិនអាចទទួលយកបានដាច់ខាត។

លោកថ្លែងថា៖«បងប្អូនពិចារណាមើល មេវាចារិកអ៊ីចឹង សម្តីគ្មានសីលធម៌ បើអាកូនចៅចេញមកពាលហ្មងសម្តីអត់ស្គាល់ចាស់ស្គាល់ទុំ ស្គាល់បុណ្យ ស្គាល់បាបទេ»។

សហជីពនៅកម្ពុជាបានបញ្ជាក់ថា នេះមិនមែនជារឿងថ្មីទេ ដែលសកម្មជនប្រឆាំង តែងប្រើប្រាស់ពាក្យសម្តីអសុរោះ និងគ្មានសីលធម៌ សុជីវធម៌ ដោយច្រើនក្រុមប្រឆាំងតែងនាំគ្នាជេរប្រមាថ មើលងាយ ទាំងថ្នាក់ដឹកនាំប្រទេស និងអង្គព្រះមហាក្សត្រ គ្មានការអប់រំបណ្តុះបណ្តាលត្រឹមត្រូវ ធ្វើការងារក្នុងចេតនាទុច្ចរិត បំផ្លាញប្រទេសជាតិ៕


អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm