បញ្ញវន្តខ្មែរ៖ ចរិតប្រហើននៃក្រុមបក្ខពួកទណ្ឌិតក្បត់ជាតិបីជំនាន់ ជានយោបាយ​ជ្រុលនិយម​បំបែក​បំបាក់​ជាតិ​ដែល​ពលរដ្ឋមិនត្រូវដើរតាម

2024/11/13 12:06:17 am        289

បញ្ញវន្តខ្មែរបានចាត់ទុកចរិតច្រឡោងខាម(ប្រហើន) ធ្វើឡើងដោយក្រុមបក្ខពួកទណ្ឌិត សម រង្ស៊ី គឺ​ជា​ការធ្វើនយោបាយជ្រុលនិយម បំបែកបំបាក់ជាតិ ដែលពលរដ្ឋគ្រប់រូបទាំងក្នុង និងក្រៅ​ប្រទេស​​មិន​ត្រូវដើរតាម។

បញ្ញវន្តខ្មែរធ្វើឡើងបែបនេះនៅថ្ងៃទី១១ ខែវិច្ឆិកា បន្ទាប់ពីមានសារសំឡេងក្រុមប្រឆាំង បាន​ទូរសព្ទ​ទៅ​សម្តេចតេជោហ៊ុន សែន ដោយប្រើពាក្យសម្តីគ្មានសុជីវធម៌ ច្រឡើសបើស គ្មាន​ការ​អប់រំកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

លោកថុង ម៉េង ដាវិត អ្នកវិភាគភូមិសាស្ត្រនយោបាយ និងសន្តិសុខ ថ្លែងថា ការទូរសព្ទ​ផ្ទាល់​ទៅ​សម្តេច​តេជោ ហ៊ុន សែន ដោយប្រើពាក្យមិនសមគួរ ជាអំពើអសីលធម៌ គ្មានការគោរពចាស់ទុំ និង​ថ្នាក់​ដឹកនាំប្រទេស។ សកម្មភាពនេះបានបង្ហាញពីភាពខ្សោយផ្នែកសីលធម៌ និងគ្មាន​វិជ្ជាជី​វៈ​ជា​អ្នក​សារព័ត៌មាន របស់ក្រុមប្រឆាំង។

លោកបញ្ជាក់ថា «តាមរយៈសំឡេងសន្ទនាជាមួយសម្តេច[ហ៊ុនសែន] បាន​បង្ហាញ​​យ៉ាង​ច្បាស់ពីចរិកពាល ជាមនុស្សពុំមានទទួលបានការអប់រំល្អ ហើយក្រុមប្រឆាំងគឺចូលចិត្តប្រើប្រាស់មនុស្សបែបនេះ យកមកបោកប្រាស់ប្រជាជនខ្មែរ ទាំងខ្លួនឯងមិនស្គាល់ពីសង្គម និងការអភិវឌ្ឍនៅកម្ពុជាឡើយ»។

លោកដាវិតបន្ថែមថា សកម្មភាពនេះក៏បានបង្ហាញយ៉ាងច្បាស់ថា ធនធានមនុស្សរបស់ក្រុមប្រឆាំង ដែលមានទណ្ឌិត សម រង្ស៊ីនៅពីក្រោយ ដែលសាបព្រោះតែអំពើអាក្រក់ គ្មានសុជីវធម៌។

លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកានេះថា តាមរយៈសារសំឡេងនោះបង្ហាញថា ក្រុមប្រឆាំងទណ្ឌិត សម រង្ស៊ី នៅពីក្រោយខ្នង តែងធ្វើនយោបាយដោយគ្មានភាពជាគំរូ គ្មាសីលធម៌ មានតែការបញ្ឆេះកំហឹង ទាំងពាក្យសម្តី និងឥរិយាបទ មិនគោរពច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ធ្វើឱ្យខូចទំនៀមទម្លាប់ប្រពៃណីខ្មែរ ដែលពលរដ្ឋគ្រប់រូបមិនត្រូវដើរតាម។

លោកថ្លែងថា «ចេញមកច្រឡោងខាមអ៊ីចឹងបានបង្ហាញឱ្យឃើញថា ក្រុមហ្នឹងសុទ្ធតែច្រឡោងខាម[ព្រហើន]ធ្វើនយោបាយបែបជ្រុលនិយម អ៊ីចឹងវាបានបង្ហាញឥរិយាបទអាក្រក់ដែលបង្ហាញថាអ្នកឯទៀតមិនគួរដើរតាមនិងឥរិយាបទដ៏អាក្រក់បែបហ្នឹងទេ»។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជា ចាត់ទុកទង្វើរបស់ក្រុមប្រឆាំងជ្រុលនិយមថា ជាការធ្វើឱ្យខូចទំនៀមទម្លាប់ប្រៃណីជាតិ សាបព្រោះតែពាក្យគ្រោតគ្រាត មិនស័ក្តសមជាអ្នកឈឺឆ្អាលរឿងប្រទេសជាតិ។

លោកបន្ថែមថា ការសន្ទនាដោយពាក្យពិរោះពិសាគឺជាភាពទាក់ទាញដៃគូរសន្ទនារបស់ខ្លួន ហើយថែមទាំងទទួលបានការសរសើរពីមហាជនដែលបានលឺការសន្ទនានោះ ប៉ុន្តែការប្រើពាក្យមិនសមគួរ ច្រឡើសបើសមានការជេរប្រម្រមាថជាដើមនោះ ក៏ធ្វើឱ្យបាត់បង់តម្លៃខ្លួនទៅតាមនោះដែរ។

លោកថ្លែងថា «បើយើងចង់ឱ្យគេកែ ចង់ឱ្យគេស្តាប់ថាយើងជាអ្នកឈឺឆ្អាល យើងដឹងព័ត៌មាន ទទួលបានព័ត៌មានហ្នឹងគួរតែនិយាយដោយពិរោះពិសា បើសិនជាយើងចេញមកជេរប្រទេច អាមឹង មិនគោរពចាស់ទុំអីជាដើម តម្លៃរបស់យើងក៏បាត់ទៅតាមហ្នឹងដែរ»។

បើតាមការលើកឡើងរបស់បញ្ញវន្តទាំង៣ខាងលើនេះ ការប្រើប្រាស់ពាក្យសម្តីអសុជីវធម៌របស់ក្រុមប្រឆាំង គឺជាគំរូអាក្រក់ ព្រហើនមិនគោរពច្បាប់ ធ្វើឱ្យខូចប្រពៃណីទំនៀមទម្លាប់ដ៏ប្រពៃរបស់កម្ពុជា ទាំងពាក្យសម្តី និងឥរិយាបទក្រុមប្រឆាំងសុទ្ធ តែជាការបញ្ឆេះកំហឹង ធ្វើឱ្យបែកបាក់ជាតិដែលពលរដ្ឋមិនត្រូវយកខ្លួនបៀត៕


អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm