រដ្ឋាភិបាលប្រទេសបង់ក្លាដែស បានបើកដំណើរការកន្លែងស្នាក់នៅពិសេសមួយសម្រាប់ពលករអន្តោប្រវេសន៍រាប់លាននាក់របស់ប្រទេស នៅអាកាសយានដ្ឋានអន្តរជាតិ Hazrat Shahjalal (HSIA) ក្នុងរដ្ឋធានី ដាកា។
ប្រធានទីប្រឹក្សា លោក Muhammad Yunus បានចាប់ផ្តើមបើកទីតាំងស្នាក់នៅ កាលពីថ្ងៃចន្ទ ដោយហៅពលករចំណាកស្រុកថាជា «អ្នកកសាងប្រទេស»។ លោកបានបង្ហាញក្តីសង្ឃឹមថា កន្លែងស្នាក់នៅនេះ នឹងធ្វើឱ្យការធ្វើដំណើររបស់ពួកគេមានភាពងាយស្រួល។
ប្រជាជនបង់ក្លាដែសជាង១៤លាននាក់ តាមសេចក្តីរាយការណ៍ថា បានចេញទៅក្រៅប្រទេសដើម្បីធ្វើការ ចាប់តាំងពីឆ្នាំ១៩៧៦មក។
ប្រទេសបង់ក្លាដែស ភាគច្រើនបញ្ជូនពលករទៅកាន់រដ្ឋឈូងសមុទ្រ និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ រួមមានទាំងប្រទេសម៉ាឡេស៊ី និងសិង្ហបុរី ដើម្បីជំរុញលំហូរនៃប្រាក់បញ្ញើ។
ទិន្នន័យរបស់ធនាគារកណ្តាលបានបង្ហាញថា ការផ្ទេរប្រាក់ ជាប្រភពដ៏សំខាន់មួយនៃការប្តូរប្រាក់បរទេសសម្រាប់ប្រទេសនេះ ដែលមានចំនួនសរុបជិត៩ពាន់លានដុល្លារអាមេរិក នៅក្នុងអំឡុង ខែ កក្កដា ដល់ខែតុលា។

