លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Sergey Shoigu បានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) ថា ទំនាក់ទំនងទ្វេភាគីរវាងទីក្រុងមូស្គូ និងទីក្រុងប៉េកាំង គឺជា សសរស្តម្ភមួយនៃនយោបាយ និងសន្តិសុខពិភពលោក ក៏ដូចជាកត្តានៃស្ថិរភាពពិភពលោក។
លោក Shoigu បាននិយាយថា៖«ជាដំបូង ខ្ញុំសូមអបអរសាទរចំពោះអ្នក និងប្រជាជនរបស់ប្រទេសចិនដែលជាមិត្ត ក្នុងពិធីខួបដែលត្រូវបានប្រារព្ធនៅឆ្នាំនេះ នោះគឺជាខួបលើកទី ៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសរបស់យើង។ ក្នុងរយៈពេល ៧៥ឆ្នាំកន្លងទៅនេះ ប្រទេសចិន បានបង្កើតសមិទ្ធិផលដ៏អស្ចារ្យជាច្រើន ខណៈពេលដែលទំនាក់ទំនងទ្វេភាគីរបស់យើង បានក្លាយជាសសរស្តម្ភមួយនៃនយោបាយ និងសន្តិសុខពិភពលោក ក៏ដូចជាកត្តាចម្បងនៃស្ថិរភាពក្នុងកិច្ចការអន្តរជាតិផងដែរ»។
លោក Shoigu បានមកដល់ប្រទេសចិន ក្នុងដំណើរបំពេញការងារ កាលពីថ្ងៃចន្ទ។ លោកត្រូវបានគេរំពឹងថា នឹងជួបប្រជុំជាមួយនឹងថ្នាក់ដឹកនាំនយោបាយជាន់ខ្ពស់របស់ប្រទេសនេះ។

