ហ្វីលីពីន៖ ខ្លួនកំពុងរងសម្ពាធពីចិន ដើម្បីឲ្យបោះបង់ការអះអាង នៅសមុទ្រចិនខាងត្បូង

2024/11/13 12:41:31 am        91

បន្ទាប់ពីបានជួបជាមួយសមភាគីអូស្ត្រាលី នៅទីក្រុងកង់បេរ៉ា រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro នៅថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) នេះ បាននិយាយថា ប្រទេសចិនកំពុងដាក់សម្ពាធកាន់តែខ្លាំងឡើងៗលើហ្វីលីពីន ដើម្បីឲ្យបោះបង់សិទ្ធិអធិបតេយ្យភាពរបស់ខ្លួន នៅសមុទ្រចិនខាងត្បូង។

លោកបានប្រាប់ថា «អ្វីដែលយើងឃើញ គឺជាការទាមទារកាន់តែខ្លាំងឡើងៗពីសំណាក់ទីក្រុងប៉េកាំង ដើម្បីឲ្យយើងព្រមបោះបង់សិទ្ធិអធិបតេយ្យភាពរបស់យើង នៅក្នុងតំបន់» ដោយលោកបានបន្ថែមថា ហ្វីលីពីនគឺជា «ជនរងគ្រោះនៃការរុករានរបស់ចិន»។

គួរបញ្ជាក់ថា ប្រទេសចិន និងហ្វីលីពីន បានមានជម្លោះជាមួយគ្នាម្តងហើយម្តងទៀត នៅឆ្នាំនេះ ជុំវិញតំបន់ប្រទាញប្រទង់ នៅសមុទ្រចិនខាងត្បូង ក្នុងនោះរួមទាំងតំបន់ថ្មប៉ប្រះទឹក Scarborough Shoal ជាតំបន់ដែលមានភាពចម្រូងចម្រាសបំផុតមួយរបស់តំបន់អាស៊ី។

កិច្ចប្រជុំរបស់លោក Teodoro ជាមួយសមភាគីអូស្ត្រាលី លោក Richard Marles ដែលជាលើកទី៥ របស់រដ្ឋមន្ត្រីទាំង២ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ ឆ្លុះបញ្ចាំងពីការកើនឡើងនៃទំនាក់ទំនងសន្តិសុខ រវាងប្រទេសទាំង២ ដែលសុទ្ធតែបានបង្ហាញនូវក្ដីបារម្ភ អំពីសកម្មភាពរបស់ចិន នៅក្នុងតំបន់នៃសមុទ្រចិនខាងត្បូង ដែលទាមទារដោយហ្វីលីពីន និងប្រជាជាតិអាស៊ីអាគ្នេយ៍ផ្សេងទៀត។

ប្រទេសទាំង២ បានចុះហត្ថលេខាលើភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងខែកញ្ញា ឆ្នាំ២០២៣ ហើយបានធ្វើការល្បាតរួមគ្នាលើកដំបូង នៅដែនទឹក និងអាកាស ក្នុងសមុទ្រចិនខាងត្បូងជាច្រើនខែក្រោយមក។ ហើយលើសពីនោះទៀត ហ្វីលីពីនក៏បានចូលរួមសមយុទ្ធជាលើកដំបូង នៅអូស្ត្រាលី ក្នុងឆ្នាំនេះដែរ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        172
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        159
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm