ទូរទស្សន៍al-Masirahបានរាយការណ៍ថា យន្តហោះចម្បាំងរបស់កងកម្លាំងចម្រុះអាមេរិក-អង់គ្លេស បានធ្វើការវាយប្រហារតាមអាកាសចំនួន ៩ លើក ទៅលើទីតាំងយោធានៅភាគខាងជើងប្រទេសយេម៉ែន ដែលគ្រប់គ្រងដោយក្រុមហ៊ទួទី កាលពីព្រឹកថ្ងៃចន្ទ។
ទូរទស្សន៍នេះ បាននិយាយថា ការវាយប្រហារតាមអាកាសដែលបានបន្តរយៈពេលបីថ្ងៃជាប់ៗគ្នា បានត្រូវចាំទីតាំងយោធាមួយចំនួនរបស់ក្រុមហ៊ួទី នៅក្នុងស្រុក Harf Sufyan ក្នុងខេត្ត Amran និងស្រុក As-Safra ក្នុងខេត្ត Saada ដោយពុំបានបញ្ជាក់អំពីចំនួនអ្នកស្លាប់ ឬទំហំនៃការខូចខាតនោះទេ។
ក្រុមហ៊ួទី ដែលគ្រប់គ្រងរដ្ឋធានីសាណា និងខេត្តភាគខាងជើងនៃប្រទេសយេម៉ែនមួយចំនួនទៀត កម្របង្ហាញពីការស្លាប់ ឬការបាត់បង់របស់ពួកគេណាស់។
កងកម្លាំងចម្រុះ មិនទាន់ធ្វើអត្ថាធិប្បាយជុំវិញការវាយប្រហារនេះ នៅឡើយទេ។
ប្រទេសយេម៉ែន បានជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិល ចាប់តាំងពីក្រុមហ៊ួទី បានដណ្តើមកាន់កាប់ខេត្តភាគខាងជើងជាច្រើន កាលពីចុងឆ្នាំ ២០១៤ ដោយបង្ខំឲ្យរដ្ឋាភិបាលយេម៉ែន ដែលត្រូវបានទទួលស្គាល់ដោយអន្តរជាតិ ចាកចេញពីរដ្ឋធានីសាណា។

