អាមេរិក ព្រមានអ៊ីស្រាអែល ប្រឆាំងនឹងការជម្លៀសដោយបង្ខំ និងភាពអត់ឃ្លាននៅតំបន់ហ្កាហ្សា

2024/11/13 03:40:34 pm        233

សហរដ្ឋអាមេរិក បានសង្កត់ធ្ងន់នៅអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ (១២ វិច្ឆិកា) ថា "ត្រូវតែគ្មានការជម្លៀសដោយបង្ខំ ឬគោលនយោបាយនៃភាពអត់ឃ្លាននៅក្នុងតំបន់ហ្កាហ្សា" ពីអ៊ីស្រាអែល ដោយព្រមានថាគោលនយោបាយបែបនេះនឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរនៅក្រោមច្បាប់សហរដ្ឋអាមេរិក និងច្បាប់អន្តរជាតិ។

ការលើកឡើងរបស់ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ លោកស្រី លីនដា ថូម៉ាស ហ្រ្គីនហ្វៀល (Linda Thomas-Greenfield) បានកើតឡើងតែប៉ុន្មានម៉ោងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោន បាននិយាយថា សម្ព័ន្ធមិត្តរបស់ខ្លួនគឺអ៊ីស្រាអែល កំពុងធ្វើគ្រប់គ្រាន់ហើយដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ និងបញ្ចៀសការប្រឈមមុខនឹងការដាក់កម្រិតលើជំនួយយោធារបស់អាមេរិក។

លោកស្រី Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា "ទោះជាយ៉ាងណា អ៊ីស្រាអែលត្រូវតែធានាថាសកម្មភាពរបស់ខ្លួនត្រូវបានអនុវត្តយ៉ាងពេញលេញ ហើយការកែលម្អត្រូវតែមាននិរន្តរភាពតាមពេលវេលា"។ លោកស្រីបន្ថែមថា វាក៏មានសារៈសំខាន់ជាបន្ទាន់ផងដែរ ដែលអ៊ីស្រាអែលផ្អាកការអនុវត្តច្បាប់ហាមឃាត់ប្រតិបត្តិការរបស់ទីភ្នាក់ងារផ្តល់ជំនួយសង្គ្រោះប៉ាឡេស្ទីន UNRWA របស់អង្គការសហប្រជាជាតិ។

ក្រុមប្រឹក្សានេះបានជួបប្រជុំគ្នា ជុំវិញរបាយការណ៍របស់អ្នកជំនាញការស្រេកឃ្លានជាសាកល ដែលបាននិយាយថា មាន "លទ្ធភាពខ្ពស់ខ្លាំងដែលគ្រោះទុរ្ភិក្សនឹងកើតមាននៅក្នុងតំបន់នានា" នៃភាគខាងជើងហ្កាហ្សា នៅពេលដែលអ៊ីស្រាអែល បន្តការវាយលុកយោធាប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នៅក្នុងតំបន់នោះ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        145
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        135
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        134

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm