រុស្ស៊ីនិយាយថា អឺរ៉ុបកំពុងព្យាយាមដុតបញ្ឆេះជម្លោះអ៊ុយក្រែនឲ្យកាន់តែធំក្រោយលោកTrump ឈ្នះឆ្នោត

2024/11/13 04:16:32 pm        183

អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ (Dmitry Medvedev) បានចោទប្រកាន់ក្រុមមេដឹកនាំអឺរ៉ុបកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា កំពុងស្វែងរកការដុតបញ្ឆេះឱ្យជម្លោះអ៊ុយក្រែនរីកកាន់តែធ្ងន់ធ្ងរ បន្ទាប់ពីការជាប់ឆ្នោតឡើងវិញរបស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump។

លោក Medvedev មន្ត្រីសន្តិសុខជាន់ខ្ពស់របស់រុស្ស៊ីរូបនេះ បានសរសេរនៅលើបណ្ដាញ Telegram ថា ក្រុមអ្នកនយោបាយអឺរ៉ុបមានគោលបំណង រុញជម្លោះជាមួយរុស្ស៊ីឱ្យចូលទៅក្នុងដំណាក់កាលដែលមិនអាចត្រឡប់វិញបានទាំងដែលពួកគេអាចស្រោចស្រង់បាន ព្រមទាំងបានព្រមានប្រឆាំងការបើកដៃឱ្យទីក្រុង Kyiv ប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់លោកខាងលិច បាញ់ទៅកាន់គោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ទៀតផង។ 

លោក Medvedev បានច្រានចោលនូវអ្វីដែលលោកហៅថា "ឱសានវាទ" ដាក់ចេញដោយ មេដឹកនាំបក្សប្រឆាំងអាល្លឺម៉ង់ដែលអាចជាអធិការបតីបន្ទាប់លោកហ្វ្រីឌ្រីច មើស (Friedrich Merz) អំពីការប្រើប្រាស់អាវុធរបស់អ៊ុយក្រែន។ លោកបាននិយាយថា វាច្បាស់ណាស់ថា មីស៊ីលទាំងនេះមិនអាចផ្លាស់ប្តូរអ្វីបានគួរឱ្យកត់សម្គាល់នៅក្នុងដំណើរការនៃប្រតិបត្តិការយោធាឡើយ។

លោកប្រធានាធិបតីបារាំង Emmanuel Macron និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ខ្លួនចំពោះទីក្រុង Kyiv ក្នុងអំឡុងកិច្ចពិភាក្សានៅទីក្រុងប៉ារីសកាលពីថ្ងៃចន្ទ ស្របពេលរដ្ឋមន្ត្រីការបរទេសបារាំងបានជំរុញសម្ព័ន្ធមិត្តរបស់អ៊ុយក្រែនកុំឱ្យវិនិច្ឆ័យទុកជាមុនអំពីរមធ្យោបាយដែលលោក Trump នឹងដោះស្រាយជម្លោះនេះ ។

លោក Medvedev បាននិយាយថា វាគួរឱ្យភ្ញាក់ផ្អើលចំពោះទំហំដែលអ្នកនយោបាយអឺរ៉ុបបច្ចុប្បន្នចង់អូសទាញសង្រ្គាមចូលទៅក្នុងទឹកដីរបស់ពួកគេ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        121
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        114
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm