ព្រឹទ្ធសភាអាមេរិកបក្សប្រជាធិបតេយ្យ ប្រញាប់រើសចៅក្រម មុនលោក Trump ចូលកាន់តំណែង

2024/11/13 05:24:11 pm        175

ព្រឹទ្ធសភាអាមេរិក ដែលបក្សប្រជាធិបតេយ្យមានសំឡេងភាគច្រើន កាលពីថ្ងៃអង្គារ (១២ វិច្ឆិកា) បានចាប់ផ្តើមយ៉ាងប្រញាប់ញាល់នូវដំណើរការបញ្ជាក់នៃការជ្រើសរើសចៅក្រមសហព័ន្ធថ្មីជាច្រើនតាមដែលអាចធ្វើបាន ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Joe Biden ដើម្បីបញ្ចៀសការទុកតំណែងឱ្យនៅទំនេរ ដែលលោក Donald Trump មកពីបក្សសាធារណរដ្ឋ អាចដាក់គ្នីគ្នារបស់ខ្លួនបន្ទាប់ពីចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

ជាមួយនឹងបក្សសាធារណរដ្ឋ គ្រោងនឹងកាន់កាប់សភានៅថ្ងៃទី០៣ ខែមករា ព្រឹទ្ធសភាបានរូតរះបោះឆ្នោតបញ្ជាក់លើអ្នកដែលលោក Biden បានតែងតាំងជាចៅក្រម ជាលើកដំបូងចាប់តាំងពីលោក Trump បានឈ្នះការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី០៥ ខែវិច្ឆិកា។

ជារួម លោក Biden បានប្រកាសបេក្ខភាពចៅក្រមថ្មីចំនួន ៣០នាក់ ដែលកំពុងរង់ចាំការបោះឆ្នោតបញ្ជាក់ពីព្រឹទ្ធសភា ដោយ ១៦នាក់ត្រូវបានគណៈកម្មាធិការយុត្តិធម៌ព្រឹទ្ធសភាពិនិត្យរួចហើយ និងកំពុងរង់ចាំការបោះឆ្នោតបញ្ជាក់ចុងក្រោយ ខណៈបេក្ខភាព ១៤រូបទៀតកំពុងរង់ចាំការត្រួតពិនិត្យ។

តាំងពីការចាប់ផ្ដើមកាន់តំណែងជាប្រធានាធិបតីរបស់លោក Biden ក្នុងឆ្នាំ២០២១ ព្រឹទ្ធសភាបានបញ្ជាក់ពីបេក្ខភាពតុលាការចំនួន ២១៤រូប ហើយពេលនេះកំពុងប្រញាប់បញ្ជាក់យ៉ាងឆាប់រហ័សនូវបេក្ខភាពដែលនៅសេសសល់ រួមជាមួយនឹងការជ្រើសរើសថ្មីណាមួយដែលលោក Biden អាចនឹងដាក់ឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃអាណត្តិរបស់ខ្លួន។

គេមិនទាន់ច្បាស់ទេថាតើព្រឹទ្ធសភាបក្សប្រជាធិបតេយ្យនេះអាចដាក់ចៅក្រមបានប៉ុន្មានរូប។ លោក Trump នៅក្នុងការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យ បានអំពាវនាវឱ្យព្រឹទ្ធសភាបញ្ឈប់ការយល់ព្រមលើការតែងតាំងរបស់លោក Biden ដោយនិយាយថា "អ្នកប្រជាធិបតេយ្យកំពុងសម្លឹងមើលការកាត់បង្កើតសំឡេងប្រឆាំងតាមរយៈចៅក្រមរបស់ពួកគេ"៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        60
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        69
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        86

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ

2026/07/24 11:19:54 am
​កម្ពុជាទទូចឱ្យអង្គការសហប្រជាជាតិ (អ.ស.ប.) ចាត់វិធានការឱ្យកាន់តែខ្លាំងលើការដោះស្រាយជម្លោះដោយសន្តិវិធី
2026/07/24 10:54:28 am
​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm