ហូឡង់ ត្រៀមទប់ទល់ភាពចលាចលមួយយប់ទៀត ក្រោយផ្ទុះការប្រឆាំងខាងសាសនា និងអំពើហិង្សា

2024/11/13 10:38:05 am        191

កងកម្លាំងនគរបាលនៅរដ្ឋធានី Amsterdam កំពុងទប់ទល់នឹងភាពចលាចលមួយយប់ផ្សេងទៀតកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ខណៈរដ្ឋធានីរបស់ប្រទេសហូឡង់មួយនេះ បានប្រឈមអំពើហិង្សាប្រឆាំងសាសនាដែលបានផ្ទុះឡើងដោយការវាយប្រហារលើក្រុមអ្នកគាំទ្របាល់ទាត់អ៊ីស្រាអែលដែលបានចូលទស្សនាការប្រកួតកាលពីសប្តាហ៍មុន។

រដ្ឋធានីរបស់ប្រទេសហូឡង់ត្រូវបានដាក់ឱ្យស្ថិតក្រោមវិធានគ្រាអាសន្នកាលពីថ្ងៃសុក្រសប្តាហ៍មុន បន្ទាប់ពីមានការប៉ះទង្គិចគ្នាដែលបានផ្ទុះឡើងក្រោយការប្រកួតបាល់ទាត់កាលពីយប់ថ្ងៃព្រហស្បតិ៍រវាងក្រុម Maccabi Tel Aviv របស់អ៊ីស្រាអែល និងក្រុម Ajax របស់ប្រទេសហូឡង់។

ការតវ៉ាភាគច្រើនត្រូវបានហាមប្រាម ហើយវត្តមាននគរបាលត្រូវបានពង្រឹងនៅទូទាំងរដ្ឋធានីនេះ ប៉ុន្តែអំពើហិង្សាពុំបានធូរស្រាលឡើយ។

គួររម្លឹកថាអំពើហិង្សាកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ បានផ្ទុះឡើង បន្ទាប់ពីមនុស្សជាង៥០នាក់ត្រូវបានចាប់ខ្លួននៅកន្លែងតវ៉ាគាំទ្រជនជាតិប៉ាឡេស្ទីនដែលមិនត្រូវបានអនុញ្ញាតនៅកណ្ដាលរដ្ឋធានី Amsterdamកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ។

ការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ បានកើតឡើងក្រោយម៉ោង៧យប់ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ នៅភាគខាងលិចទីក្រុង Amsterdam ជាទីដែលរថភ្លើងមួយត្រូវបានដុតបំផ្លាញ បង្អួចត្រូវបានវាយកម្ទេច ហើមក្រុមអ្នកតវ៉ាបានគប់ដុំថ្មលើកងកម្លាំងនគរបាល។ 

ស្នងការនគរបាលក្រុង Amsterdam លោក Olivier Dutilh បាននិយាយថា កម្លាំងរបស់លោកកំពុងត្រៀមសម្រាប់រាត្រីដ៏ច្របូកច្របល់មួយទៀតនៅសប្ដាហ៍នេះ។មានការអំពាវនាវឱ្យមានស្ថានភាពស្រដៀងគ្នានៅភាគខាងលិចទីក្រុង Amsterdam ។ ដូច្នេះ ស្ត្រី និងកុមារ ត្រូវស្នាក់នៅក្នុងផ្ទះ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am