ប្រធានធនាគារពិភពលោក និងមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បាននិយាយថា ពួកគេនឹងធ្វើការជាមួយរដ្ឋបាលរបស់សហរដ្ឋអាមេរិកនៅពេលខាងមុខរបស់លោក Donald Trump ដើម្បីបន្តផ្តល់ហិរញ្ញវត្ថុដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលរងគ្រោះដោយបម្រែបម្រួលអាកាសធាតុ។

ប្រធាន IMF លោកស្រី Kristalina Georgieva បានប្រាប់ក្រុមគណៈកម្មការក្នុងអំឡុងកិច្ចប្រជុំកំពូលអាកាសធាតុរបស់អង្គការសហប្រជាជាតិ COP29 នៅប្រទេសអាស៊ែបៃហ្សង់ ថា អ្នកផ្តល់ប្រាក់កម្ចីពិភពលោក បានធ្វើការជាមួយ លោក Trump ក្នុងអាណត្តិមុនរបស់លោក ហើយទន្ទឹងរង់ចាំធ្វើការជាមួយលោក ជាថ្មីម្តងទៀត។

លោកស្រី Georgieva បាននិយាយថា លោកស្រី មានទំនុកចិត្តថា វិស័យឯកជនរបស់សហរដ្ឋអាមេរិកនឹងបន្តវិនិយោគលើបច្ចេកវិទ្យាបៃតង។
ការជាប់ឆ្នោតរបស់លោក Trump ត្រូវបានគេរំពឹងថានឹងទាញសហរដ្ឋអាមេរិកមកវិញពីកិច្ចខិតខំប្រឹងប្រែងជាសកលដើម្បីប្រយុទ្ធប្រឆាំងបម្រែបម្រួលអាកាសធាតុ និងបានចោទជាសំណួរអំពីសមត្ថភាពរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) និងធនាគារពិភពលោក ដែលសហរដ្ឋអាមេរិក គឺជាម្ចាស់ភាគហ៊ុនធំបំផុតក្នុងការបង្កើនមូលនិធិសម្រាប់ប្រទេសនានា ជុំវិញបញ្ហាទាក់ទងនឹងអាកាសធាតុ។