លោក Netanyahu៖ រដ្ឋាភិបាលអ៊ីរ៉ង់ ខ្លាចប្រជាជនរបស់ខ្លួនច្រើនជាងអ៊ីស្រាអែល

2024/11/13 06:32:04 pm        154

នាយករដ្ឋមន្ត្រីប្រទេសអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយក្នុងសារផ្ទាល់ទៅកាន់ប្រជាជនអ៊ីរ៉ង់ កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលរបស់មេដឹកនាំកំពូល លោក Ayatollah Ali Khamenei ខ្លាចប្រជាជនអ៊ីរ៉ង់ ច្រើនជាងអ៊ីស្រាអែល។

លោក Netanyahu បាននិយាយថា «កុំបាត់បង់ក្តីសង្ឃឹម ហើយត្រូវដឹងថាអ៊ីស្រាអែល និងអ្នកដទៃទៀត ក្នុងពិភពលោកសេរីនេះ ឈរនៅជាមួយអ្នក។ នៅក្នុងសាររបស់លោក លោកបាននិយាយសំដៅទៅលើការវាយប្រហារដោយមីស៊ីលបាលីស្ទីករបស់អ៊ីរ៉ង់ កាលពីថ្ងៃទី១ ខែតុលា ទៅលើអ៊ីស្រាអែល ដោយនិយាយថា វាត្រូវចំណាយប្រាក់អស់ប្រហែល២,៣ពាន់លានដុល្លារនៃប្រាក់ដ៏មានតម្លៃរបស់អ្នក ប៉ុន្តែ បានបង្កការខូចខាតតិចតួចប៉ុណ្ណោះ នៅក្នុងប្រទេសអ៊ីស្រាអែល។

លោក Netanyahu បានធ្វើការអំពាវនាវកាលពីពេលមុន ដែលនិយាយទៅកាន់ប្រជាជនអ៊ីរ៉ង់ដោយផ្ទាល់ ព្រមទាំងទៅកាន់ជនស៊ីវិលនៅតំបន់ហ្កាហ្សា និងប្រទេសលីបង់។ លោក បាននិយាយថា ជីវិតនៅក្នុងប្រទេសអ៊ីរ៉ង់ អាចមានភាពខុសប្លែក ប្រសិនបើប្រទេសនេះមានសេរីភាព ហើយប្រាក់ក្នុងមូលនិធិនោះ អាចត្រូវបានប្រើប្រាស់សម្រាប់ការសិក្សាអប់រំ ផ្លូវថ្នល់ ទឹក និងមន្ទីរពេទ្យ ជំនួសឱ្យសង្រ្គាម។

លោកនិយាយថា ប៉ុន្តែនោះជាអ្វីដែលរបបរបស់លោក Khamenei បដិសេធអ្នកទាំងអស់គ្នា ជារៀងរាល់ថ្ងៃ។ ពួកគេឈ្លក់វង្វេងនឹងការបំផ្លាញអ៊ីស្រាអែល ជាជាងការកសាងប្រទេសអ៊ីរ៉ង់។ ខ្ញុំដឹងថាអ្នកមិនចង់បានសង្រ្គាមនេះទេ ខ្ញុំក៏មិនចង់បានសង្រ្គាមដែរ ហើយប្រជាជនអ៊ីស្រាអែល ពិតជាមិនចង់បានសង្រ្គាមឡើយ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        161
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        149
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        148

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm