នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប, ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ទីរអង្គភាពមួយចំនួន និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត បានរៀបចំពិធីសែនប្រុងពាលីបួងសួងសុំសេចក្តីសុខ នៅបរិវេណព្រះវិហារព្រះអង្គចេកព្រះអង្គចម និងនៅវេទិកាប្រារព្ធពិធីមាត់ស្ទឹង ដើម្បីសុំទឹកដី ទីកន្លែង និងសុំសេចក្តីសុខសិរីសួស្តី នៃការរៀបចំពិធីអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក និងកម្មវិធីសប្បាយៗជាច្រើនទៀត ដែលមាន រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។






