កម្ពុជា នឹង​ស្នើសុំ​ការគាំទ្រ​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ប្រជុំ WTO

2021/10/20 06:38:36 pm        347

ភ្នំពេញ ៖ ​ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដើម្បី​ពិនិត្យ​និង​អនុម័ត​លើ​សេចក្ដីប្រកាស​នៃ​ប្រទេស​អភិវឌ្ឍន៍​តិចតួច សម្រាប់​ដាក់ជូន​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១២ នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដែល​នឹង​ប្រព្រឹត្តទៅ​ពីថ្ងៃ​ទី​៣០ ខែ វិច្ឆិកា ដល់​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២១​។

នៅក្នុង​កិច្ចប្រជុំ កាលពី​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០២១ ដែល​រៀបចំឡើង​តាម​ប្រព័ន្ធ​វីដេអូ ឯកឧត្តម​រដ្ឋមន្ត្រី ប៉ាន សូរ​ស័ក្តិ បាន​ជម្រាបជូន​អំពី​គោលការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​គាំទ្រ​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី ក្រោម​ក្របខណ្ឌ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ដោយ​កម្ពុជា​បាន​ទទួល​នូវ​ផលប្រយោជន៍​ជាច្រើន តាមរយៈ​ប្រព្រឹត្ត​កម្ម​ពិសេស និង​ដោយឡែក​ក្រោម​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​នេះ​។

ឯកឧត្តម​ បាន​បន្តថា សេចក្ដីប្រកាស​នៃ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​ជំហរ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ជូន​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ទាំងអស់ពិនិត្យ និង​សម្រេច​លើ​ការចរចា​ទៅលើ​ប្រធានបទ​អាទិភាព​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដើម្បី​លើកកម្ពស់​ការ​​នាំចេញរ​បស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ទៅ​ក្នុង​ទីផ្សារ​ពិភពលោក​។

ឯកឧត្តម​ សង្ឃឹមថា គោលការណ៍ និង​ជំហរ​របស់​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​សេចក្ដីប្រកាស​នេះ នឹង​ត្រូវបាន​សមាជិក​ដទៃទៀត​យក​ទៅ​ពិចារណា​យ៉ាង​ល្អិតល្អន់ ដើម្បី​ទទួល​បាន​នូវ​លទ្ធផល​ដែល​មាន​សមតុល្យ និង​ផលប្រយោជន៍​ជារួម ​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច និង​សម្រាប់​សមាជិក​ដទៃទៀត ​ក៏ដូចជា​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ផងដែរ​។

សូមបញ្ជាក់ថា សេចក្ដីប្រកាស​នៃ​រដ្ឋមន្ត្រី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​នៅ​អង្គការ​ពាណិជ្ជកម្ម​ពិភព​លោក បាន​ដាក់​ចេញ​នូវ​គោលការណ៍ និង​ជំហរ​លើ​ប្រធានបទ ដូចជា​វិធាន​ដើមកំណើត​ទំនិញ ការលើកលែង​សេវា​សម្រាប់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ទីផ្សារ​មិន​ជា​ប់​កូតា និង​មិន​ជាប់​ពន្ធគយ សេចក្ដី​សម្រេច​លើ​ការ​ចាកចេញ​ពី​ប្រទេស​អភិវឌ្ឍ​តិចតួច ​ការចូល​ជា​សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ការ​ឆ្លើយតប​ទៅនឹង​ការរីក​រាលដាល​ជាស​កល​នៃ​ជំងឺ​កូ​វីដ​១៩ ​ឧបត្ថម្ភ​ធន​ក្នុង​វិស័យ​ជលផល ការចរចា​លើ​កសិកម្ម ប្រព្រឹត្ត​កម្ម​ពិសេស​និង​ដោយឡែក កំណែទម្រង់​អង្គ​ឧទ្ធរណ៍​នៃ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក កិច្ចព្រមព្រៀង​ស្តីពី​ទិដ្ឋភាព​ទាក់ទង​នឹង​ពាណិជ្ជកម្ម​នៃ​កម្មសិទ្ធិបញ្ញា កិច្ចព្រមព្រៀង​ស្តីពី​កិច្ច​សម្រួល​ពាណិជ្ជកម្ម កម្មវិធី​ក្របខណ្ឌ​ពង្រឹង​សមាហរណកម្ម និង​ជំនួយ​សម្រាប់​ពាណិជ្ជកម្ម​៕

​អត្ថបទ​ ៖ ឈិ​ត បូរ៉ា​វី

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់

2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm