ការ​បើក​សាលារៀន​ឡើងវិញ ​ក្នុងដំណាក់កាល​ទី៣ ​នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២​វិច្ឆិកា​ឆ្នាំ​២០២០

2021/04/27 09:59:58 am        26

​ភ្នំពេញ៖ បន្ទាប់ពី​ការ​បើក​សាលារៀន​ឡើងវិញ បាន​ពីរ​ដំណាក់កាល​មកនេះ ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​កំណត់​ពេលវេលា​ជាក់លាក់ ដោយ​បើក​ដំណើរការ​សាលារៀន​ក្នុង​ដំណាក់កាល​ទី​៣​នឹង​ចាប់ផ្ដើម​ពីថ្ងៃ​២​ ខែវិច្ឆិកា​រហូតដល់​ដំណាច់​ខែធ្នូ ឆ្នាំ​២០២០​។ ការសម្រេច​បើក​សាលារៀន​ក្នុង​ដំ​ណាក់កាល​ទី​៣​នេះ ធ្វើឡើង​ក្រោម​ការឯកភាព​និង​ទទួលបាន​ការអនុញ្ញាត​ពី​ប្រមុខ​រាជរដ្ឋាភិបាល​។​


​ក្រសួង​អប់រំ នា​ថ្ងៃទី ២៧ ខែ​ធ្នូ​ ឆ្នាំ ២០២០ នេះ បាន​បញ្ជាក់​ថា ការបើក​សាលារៀន​ឡើងវិញ​ក្នុង​ដំណាក់កាល​ទី​៣ សម្រាប់​គ្រប់​គ្រឹះស្ថានសិក្សា​សាធារណៈ នឹង​អាច​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃទី ២​ខែវិច្ឆិកា រហូតដល់​ដំណាច់​ខែ​ធ្នូ ឆ្នាំ​២០២០​ខាងមុខនេះ​។ ការ​បើក​សាលារៀន​ជាថ្មី​ក្នុងដំណាក់កាល​ទី​៣​នេះ ក៏​តម្រូវឱ្យ​គ្រប់​សាលារៀន​នៅតែ​ប្រកាន់ខ្ជាប់​នូវ គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ SOP ដែល​ក្រសួង​បាន​ដាក់​ចេញ​នាពេល​កន្លង​ផងដែរ


​ការ​បើក​ដំណើរការ​សាលារៀន​ឡើងវិញ​ក្នុងដំណាក់កាល​ទី​៣​នេះ មានការ​បែងចែក​ចំនួន​សិស្ស​ក្នុង​ថ្នាក់រៀន និង​ចំនួន​ថ្ងៃ​សិក្សា​ផ្សេងគ្នា​ទៅតាម​កម្រិតសិក្សា​។ សម្រាប់​គ្រឹះស្ថាន​មតេ្តយ្យសិក្សា និង​សេវា​អប់រំ​កុមារ​តូច អាច​បើក​ការ​បង្រៀន និង​រៀន​រយៈពេល​៥​ថ្ងៃ ក្នុង​មួយ​សប្ដាហ៍ ដោយ​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី ២៥​នាក់​ក្នុង​មួយ​ថ្នាក់​។​


​សម្រាប់​កម្រិត​បឋមសិក្សា​វិញ ក្រសួង​កំណត់​ការ​បង្រៀន​និង​រៀន តែ​មុខវិជ្ជា​គោល​ប៉ុណ្ណោះ គឺ​មុខវិជ្ជា​ភាសា​ខ្មែរ និង​គណិតវិទ្យា ដោយ​សិក្សា ៥​ម៉ោង​ក្នុង​មួយថ្ងៃ និង​សិក្សា​រយៈពេល ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ និង​កំណត់​ចំនួន​សិស្ស​មិន​លើស​ពី ៣០​នាក់​ក្នុង​មួយ​ថ្នាក់ និង​ត្រូវ​បន្ត​ការសិក្សា​បែប​ចម្រុះ គឺ​សិក្សា​ក្នុង​ថ្នាក់រៀន​ខ្លះ និង​សិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ​ខ្លះ​។​


​ចំណែក​ឯ​គ្រឹះស្ថាន​មធ្យមសិក្សា​វិញ ក្រសួង​បាន​កំណត់​ឱ្យ​សិស្ស​ថ្នាក់​ទី ៩ និង​សិស្ស​ថ្នាក់​ទី ១២ គឺ​បន្ត​ការសិក្សា​ដូច​ដំណាក់កាល​ទី ២​ដដែល ហើយ​អនុញ្ញាត​ឱ្យ​សិស្ស​ថ្នាក់​ទី​៧ ទី​៨ ទី​១០ និង​ទី​១១ សិក្សា​ក្នុង​រយៈពេល ៣​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍ ដោយ​ចំនួន​សិស្ស​មិនត្រូវ​លើស ៣០​នាក់​ក្នុង​មួយ​បន្ទប់ និង​ត្រូវអនុវត្ត​ការសិក្សា​បែប​ចម្រុះ​ដដែល ដោយ​ផ្តោតលើ​មុខវិជ្ជា​សិក្សា​យ៉ាងតិច ៦​មុខវិជ្ជា​។​


​ការបើក​សាលារៀន​ដំណាក់កាល​ទី​៣​នេះ​ក៏​អនុញ្ញាត​ឱ្យ​គ្រឹះស្ថានសាធារណៈ​អាច​ចាប់ផ្ដើម​ដំណើរការ​ឡើងវិញ​សេវា​រថយន្ត​ដឹក​សិស្ស បណ្ណាល័យ សកម្មភាព​អប់រំ​កាយ និង​កីឡា សកម្មភាព​សិល្បៈ សេវ​អាហារ​ដ្ឋា​ន ដោយ​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ប្រតិបត្តិ​ស្តង់ដារ SOP ឱ្យបាន​ខ្ជាប់ខ្ជួន​៕​


អត្ថបទ​៖​ គឹម​ហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm