កូរ៉េខាងជើង​និយាយ​ថា​ ខ្លួន​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​ចេញពី​នាវាមុជទឹក​ដោយ​ជោគជ័យ​

2021/10/20 06:44:37 pm        342

​កូរ៉េខាងជើង៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​រដ្ឋ​បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក​ថ្មី​ ១​គ្រាប់​ទៀត​ចេញពី​នាវាមុជទឹក រយៈពេល​មួយថ្ងៃ​បន្ទាប់ពី​ក្រុម​អាជ្ញាធរ​នៅ​កូរ៉េខាងត្បូង និង​ជប៉ុនបាន​តាមដាន​ថា ​មានការ​បាញ់​សាកល្បង​អាវុធ​ពី​ប្រទេស​ឯកា​មួយ​នេះ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​។

​យោធា​កូរ៉េខាងត្បូង​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារថា​ ខ្លួន​ជឿជាក់ថា ​កូរ៉េខាងជើង​បាន​បាញ់​មី​ស៊ី​ល​បាលី​ស្ទីក​បាញ់​ចេញពី​នាវាមុជទឹក (SLBM) ក្បែរ​ឆ្នេរសមុទ្រ​ខាងកើត​របស់ខ្លួន ដែលជា​ការ​សាក​ល្បង​មី​ស៊ី​ល​ជា​បន្តបន្ទាប់​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង​។ ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាង​ជើង KCNA បាន​និយាយថា មី​ស៊ី​ល​បាលី​ស្ទីក​បាញ់​ចេញពី​នាវាមុជទឹកប្រភេទ​ថ្មី​នេះ ត្រូវបាន​បាញ់​ចេញពី​នាវា​មុជទឹក​តែមួយដែល​បាន​ប្រើ​ក្នុងការ​សាកល្បង​មី​ស៊ី​ល​បាលី​ស្ទីក ​បាញ់​ចេញពី​នាវា​មុជទឹក​ចាស់​កាលពី​ឆ្នាំ​២០១៦។ ​ក្រុមអ្នកវិភាគ​បាន​កត់សម្គាល់ថា ​រូបថត​ដែល​ចេញផ្សាយ​ដោយសារ​ព័ត៌មាន KCNA ទំនងជា​បង្ហាញ​ពី​មី​ស៊ី​លតូច​ជាងមី​ស៊ី​ល​បាលី​ស្ទីក​ បាញ់​ចេញពី​នាវាមុជទឹកកាលពី​កន្លងទៅ​របស់​កូរ៉េខាងជើង ហើយ​អាចជា​គំរូ​ដែល​មិន​ធ្លាប់​បានឃើញ​ពីមុនមក ដែល​បាន​ដាក់តាំង​បង្ហាញ​ជា​លើកដំបូង​នៅឯ​ពិព័រណ៍​ការពារជាតិ ​នៅ​ទីក្រុង​ព្យុងយ៉ាង​កាលពី​សប្តាហ៍​មុន​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm