សង្គមស៊ីវិល៖ ទង្វើអសីលធម៌របស់បុគ្គលជ្រុលនិយមនៅក្រៅស្រុក​ជា​ឥរិយាបថ​ត្រូវ​បាន​មហាជន​ថ្កោលទោស

2024/11/13 09:12:40 pm        326

តំណាងអង្គការសង្គមស៊ីវិល លើកឡើងថា ទង្វើអសីលធម៌របស់​បុគ្គល​ជ្រុល​និយម​នៅ​ក្រៅ​ស្រុក​ជា​ឥរិយាបថ​ត្រូវ​បានមហាជនថ្កោលទោស ខណៈទង្វើពួកគេជ្រកក្រោម​ផ្លាក​សារព័ត៌មាន​ប៉ុន្ដែ​ការ​និយាយ​ស្ដី​គ្មាន​ក្រមសីលធម៌ វិជ្ជាជីវៈ និងគ្មានសារជាតិជាខ្មែរឡើយ។

ស្របពេលមជ្ឈដ្ឋានទូទៅប្រតិកម្ម និងចេញញត្តិជា​បន្ត​បន្ទាប់​ថ្កោល​ទោស​ចំពោះ​បុគ្គល​ជ្រុល​និយម​នៅ​ក្រៅប្រទេស​ ដែលបានអះអាងថា ជាអ្នកសារព័ត៌មាន «ទូរទស្សន៍សំឡេង​មនសិការ​ខ្មែរ​អមតៈ​» ហើយបានទូរស័ព្ទរំខាន សម្តេចតេជោ ហ៊ុន សែន និងប្រើប្រាស់ពាក្យសម្តីមិនសមរម្យ កាល​ពី​ថ្មីៗនេះ។

លោក ហេង ម៉េងលី អនុប្រធានសម្ព័ន្ធភាពបណ្តុំអង្គការសង្គមស៊ីវិល បានប្រាប់ BTV នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ បានសម្តែង​ការ​សោក​ស្តាយ​ចំពោះ​ទង្វើ​របស់​ក្រុម​ជ្រុល​និយម​ទាំង​នេះ។ លោកបន្តថា ក្នុងនាមសង្គមស៊ីវិលលោកបានចេញសេចក្តីថ្លែងការណ៍ ក្នុងន័យ​ស្ថាបនា​ដល់​អ្នកសារព័ត៌មានទាំងអស់ក្នុងនាមជាប្រជាពលរដ្ឋខ្មែរត្រូវឈរលើក្រមសីលធម៌ សុជីវធម៌​ជា​ចាំបាច់។

លោកលើកឡើងថា តាមរយៈសារសំឡេងទូរស័ព្ទដែលទម្លាយដោយសម្ដេចតេជោ កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញឱ្យឃើញកាន់តែច្បាស់ថា ទង្វើរបស់ក្រុមជ្រុលនិយមទាំងនោះ ជាសេណារីយ៉ូ​មាន​លក្ខណៈ​នយោបាយ ដែលជះឥទ្ធិពលមិនល្អដល់យុវជន។

ជាមួយគ្នា លោក ថុល សុផាន់ណា អគ្គលេខាធិការសមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ លើក​ឡើង​ដែរ​ថា ពាក់ព័ន្ធនឹងបញ្ហានេះជាទង្វើអសលធម៌ មិនគប្បីប្រើប្រាស់​ភាសា​ក្នុង​ន័យ​ជា​កល​នយោបាយ​បំបែកបំបាក់ និងងាកមកគិតពីផលប្រយោជន៍ជាធំវិញ។

សូមជម្រាបថា សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន២០ស្ថាប័ន កាលពីម្សិល​មិញ​នេះ បានចេញញត្តិថ្កោលទោសដូចគ្នា និងចាត់ទុកជាទង្វើប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ប៉ះពាល់ដល់​កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់សម្តេចតេជោ ហ៊ុន សែន ដោយហ៊ានប្រើសម្តីពាលព្រហើន ជម្លើយ និងមូលបង្កាច់បែបនេះទៅកាន់ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នជាតិ ជាពិសេស​ថែម​ទាំង​បង្ហាញ​យ៉ាង​ច្បាស់ ពីសារជាតិ និងចរិតមាយាទអសីលធម៌ គ្មានគុណធម៌ គ្មានវិចារណញ្ញាណ និង​គ្មានមនសិការស្នេហាជាតិឡើយ គឺមានតែការចង់បំផ្លាញជាតិ និងការ​ប្រឆាំង​ពេញ​មុខ​ដោយ​ភាព​អគតិមក​លើរាជរដ្ឋាភិបាលស្របច្បាប់ដែលកំពុងដឹកនាំជាតិ និងប្រជាជនកម្ពុជា រស់ក្រោម​ម្លប់​សន្តិភាព និងការអភិវឌ្ឍន៍ពិតប្រាកដ៕ អត្ថបទ សេក ឧត្តម 

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm