ទីភ្នាក់ងាររដ្ឋបាលពន្ធនាគារជាតិ SNAI បាននិយាយថា អ្នកទោសយ៉ាងហោចណាស់១៥នាក់ត្រូវបានសម្លាប់ និង១៤នាក់ផ្សេងទៀត បានរងរបួសក្នុងការប៉ះទង្គិចគ្នារវាងអ្នកទោសនៅពន្ធនាគារធំបំផុត ក្នុងប្រទេសអេក្វាឌ័រ។
ទីភ្នាក់ងារនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា អំពើហិង្សាបានផ្ទុះឡើងកាលពីព្រឹកថ្ងៃអង្គារនៅពន្ធនាគារ Litoral ក្នុងទីក្រុង Guayaquil ភាគនិរតី។

សេចក្តីថ្លែងការណ៍និយាយថា ប្លុកសន្តិសុខ មាននគរបាល និងកងកម្លាំងប្រដាប់អាវុធ បានចាត់វិធានការភ្លាមៗដើម្បីគ្រប់គ្រងនៅតាមអគារទាំងអស់ និងចាប់ផ្តើមប្រតិបត្តិការស្វែងរកទ្រង់ទ្រាយធំ ហើយការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើង ជុំវិញអំពើហិង្សាដ៏បង្ហូរឈាមនេះ។

ពន្ធនាគារ Litoral បានមើលឃើញការប៉ះទង្គិចគ្នាជាញឹកញាប់ រវាងអ្នកទោសដែលជាប់ទាក់ទងទៅនឹងឧក្រិដ្ឋកម្មរៀបចំទុក និងក្រុមជួញដូរគ្រឿងញៀន។
យោងតាមស្ថិតិផ្លូវការបានឱ្យដឹងថា ចាប់តាំងពីខែកុម្ភៈឆ្នាំ ២០២១ អ្នកទោសជាង៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងឧបទ្ទវហេតុ បែបនេះ។