ទូកចែវនារី ព្រះពៃស្រពណ៍ នៅតែចូលរួមប្រកួតទោះអ្នកអុំខ្លះឈានចូលវ័យជាង ៥០ ឆ្នាំក្ដី

2024/11/13 09:27:51 pm        587

ទូកចែវនារី ព្រះពៃស្រពណ៍ ជាទូកមកខេត្តកំពង់ឆ្នាំង នៅក្នុងឆ្នាំ ២០២៤នេះ នៅតែបង្ហាញ​វត្តមាន​ក្នុងការប្រកួតទូកអុំទូកនៅរាជធានីភ្នំពេញ។ ក្រុមកីឡាការិនី ដែលសុទ្ធ​តែជាស្ត្រី​មាន​វ័យចំណាស់ ខ្លះវ័យរហូតដល់ជាង ៥០ឆ្នាំ ម្នាក់ៗបង្ហាញនូវស្នាមញញឹម ពោពេញ​ដោយភាព​សប្បាយ​រីករាយ។ ក្រុមកីឡាការិនីម្នាក់ៗ នៅតែបង្ហាញភាពជឿជាក់ អាចនាំយកជ័យជម្នះ​ជូនខេត្ត​របស់ខ្លួន។

ទូកចែវនារី មួយនេះជាទូកចំណាស់ ដែលមានប្រវត្តិឡើងមកប្រកួតថ្នាក់ជាតិនៅរាជធានីភ្នំពេញ តាំង​ពីឆ្នាំ១៩៩៥មកម្លេះ បច្ចុប្បន្ននេះទូកមានអាយុកាលជិត៣០ឆ្នាំហើយ។ ទូកចែវនារី​ព្រះពៃស្រពណ៍​នេះ បច្ចុប្បន្នមានវ័យចាស់ទាំងទូកមានវ័យចាស់ទាំងអ្នកអុំ។ អ្នកអុំភាគ​ច្រើន​មាន​វ័យចាប់ពីអាយុ៣០ក្រាសរហូតដល់វ័យជាង ៥០ ឆ្នាំ ដែលពួកគាត់មួយចំនួនធំ សុទ្ធតែមានចៅ​ទៅហើយ។

ទោះបីវ័យចំណាស់តែក្រុមកីឡាការិនី ព្រះពៃស្រពណ៍ មិនដែលខកខានក្នុងការប្រកួតនោះទេ។ ជាក់​ស្ដែងសម្រាប់ឆ្នាំនេះ ពួកគាត់បានមកចូលរួមប្រកួតជាថ្មីនៅរាជធានីភ្នំពេញ។ ពួកគាត់​ម្នាក់ៗ​បង្ហាញ​នូវស្នាមញញឹម បង្ហាញនូវភាពជឿជាក់ ភ្ជាប់ជាមួយភាពសប្បាយរីករាយ ដោយប្ដេជ្ញាយក​ជ័យជម្នះ​ត្រឡប់ទៅស្រុកកំណើតវិញ។

បើតាមក្រុមកីឡាការិនី ទូកព្រះពៃស្រពណ៍ បានឱ្យដឹងថា បច្ចុប្បន្នយុវតីក្មេងៗមិនសូវចូលចិត្ត​រៀន​អុំទូកដូចជំនាន់ពួកគាត់ទេ ដូច្នេះមិនសូវមានកីឡាការិនីវ័យក្មេងមកចូលរួមប្រកួតទេ។

សូម​បញ្ជាក់ថា ទូកចែវនារី ដែលឡើងមកប្រកួតនៅរាជធានីភ្នំពេញជារៀងរាល់ឆ្នាំ គឺមាន​មិនច្រើន​ឡើយ។ ជាក់ស្ដែងក្រុមកីឡាការិនី ទូកព្រះពៃស្រពណ៍ លើកឡើងថា ឆ្នាំខ្លះពួកគេគ្មានគូប្រកួតជា​ទូកនារី៕ អត្ថបទ៖ គឹមហុក 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        1
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm