ប្រទេសទាំងបី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយបន្ទាប់ពីកិច្ចប្រជុំអន្តរជាតិលើកទី ២២ ស្តីពីស៊ីរីក្នុងទម្រង់ទីក្រុង Astanaថា ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងទួរគី បានថ្កោលទោសរាល់ការវាយប្រហារយោធារបស់អ៊ីស្រាអែលលើប្រទេសស៊ីរី។

សេចក្តីថ្លែងការណ៍ បាននិយាយថា៖ «ភាគីទាំងអស់ បានថ្កោលទោសការវាយប្រហារដោយយោធាអ៊ីស្រាអែលទាំងអស់ នៅក្នុងប្រទេសស៊ីរី។ [ពួកគេ] បានចាត់ទុកសកម្មភាពទាំងនេះថា ជាការរំលោភលើច្បាប់អន្តរជាតិ ច្បាប់មនុស្សធម៌អន្តរជាតិ អធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសស៊ីរី ហើយបានទទួលស្គាល់ពួកគេថា ជាការធ្វើឲ្យមានអស្ថិរភាព និងបង្កឲ្យភាពតានតឹងកាន់តែធ្ងន់ធ្ងរ នៅក្នុងតំបន់ និងបានអំពាវនាវឲ្យបញ្ឈប់ការវាយប្រហារទាំងនេះ»។

លើសពីនេះ ប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងទួរគី បានសម្តែងការថ្កោលទោសយ៉ាងដាច់អហង្ការ និងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តការសម្លាប់រង្គាល និងការវាយប្រហារឧក្រិដ្ឋកម្មដោយអ៊ីស្រាអែល នៅតំបន់ហ្កា ហ្សា ក៏ដូចជាការឈ្លានពានរបស់អ៊ីស្រាអែល នៅប្រទេសលីបង់ និងតំបន់វេសបែង»។ ពួកគេបានអំពាវនាវដល់សហគមន៍អន្តរជាតិ ជាពិសេសក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យធានាបានបទឈប់បាញ់ជាបន្ទាន់ និងជាអចិន្ត្រៃយ៍ និងជំនួយមនុស្សធម៌ចូលទៅក្នុងតំបន់ហ្កាហ្សាដោយគ្មានការរារាំង។