គេហទំព័រព័ត៌មាន៖ អាមេរិក នឹងបន្តការផ្គត់ផ្គង់សព្វាវុធដល់អ៊ីស្រាអែល

2024/11/13 04:11:38 pm        110

អ្នកយកព័ត៌មានឲ្យគេហទំព័រ Axios លោក Barak Ravid បាននិយាយ ដោយដកស្រង់សម្តីមន្ត្រីអាមេ     រិកថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន ( Antony Blinken) បានធ្វើការសម្រេចចិត្ត បន្តផ្គត់ផ្គង់អាវុធដល់អ៊ីស្រាអែល បន្ទាប់ពីឱសានវាទរបស់ទីក្រុងវ៉ាស៊ីនតោន សម្រាប់ការកែលម្អស្ថានភាពមនុស្សធម៌ នៅតំបន់ហ្កាហ្សាហ្សា ផុតសុពលភាព។ 

លោកបានសរសេរថា៖«រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្ល៊ីនខិន បានសម្រេចចិត្តមិនផ្អាកជំនួយយោធាដល់អ៊ីស្រាអែល បន្ទាប់ពីរដ្ឋាភិបាលអ៊ីស្រាអែល បានចាត់វិធានការមួយចំនួន ដើម្បីកែលម្អលំហូរនៃជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កហ្សា។ យោងតាមអ្នកកាសែតរូបនេះ ជំនួយការជាន់ខ្ពស់មួយចំនួនរបស់ លោក ប្ល៊ីនខិន និងមន្ត្រីជាន់ខ្ពស់សេតវិមាន បានគិតថា ឱសានវាទមានប្រសិទ្ធភាព ហើយបានជំរុញឲ្យអ៊ីស្រាអែលផ្លាស់ប្តូរទិសដៅ។ ពួកគេបានតស៊ូមតិឲ្យបន្តដាក់សម្ពាធលើអ៊ីស្រាអែលលើបញ្ហានេះ ជំនួសឲ្យការផ្អាកការផ្គត់ផ្គង់អាវុធ»។

អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានថា អ៊ីស្រាអែល បានចាត់វិធានការជាច្រើន ដើម្បីដោះស្រាយវិបត្តិមនុស្សធម៌ នៅតំបន់ហ្កាហ្សា ដើម្បីឆ្លើយតបទៅនឹងការទាមទាររបស់សហរដ្ឋអាមេរិក។ លោកបានបន្ថែមថា៖«នៅពេលនេះ យើងមិនទាន់ធ្វើការវាយតម្លៃថា អ៊ីស្រាអែល បំពានច្បាប់សហរដ្ឋអាមេរិកទេ។ យើងនឹងបន្តឃ្លាំមើល និងវាយតម្លៃការអនុលោមតាមច្បាប់របស់សហរដ្ឋអាមេរិក»។ អ្នកនាំពាក្យរូបនេះ បានសង្កត់ធ្ងន់ថា៖«ប្រសិនបើយើងមិនបន្តមើលឃើញជំហានក្នុងទិសដៅសមស្របទេ យើងនឹងអនុវត្តច្បាប់របស់សហរដ្ឋអាមេរិក»។

អត្ថបទដែលទាក់ទង

ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅប្រេស៊ីល កើនដល់ជាង៦០នាក់ ខណៈកិច្ច​ប្រឹងប្រែង​ស្វែង​រក​នៅបន្ត
2026/02/28 10:47:27 am        1
អ៊ីស្រាអែលហត់នឿយច្រើន ប៉ុន្តែត្រៀមខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់
2026/02/28 10:29:09 am        1
ក្រសួងការបរទេស៖ លោក Rubio នឹងរៀបចំការចរចានៅថ្ងៃចន្ទក្នុងប្រទេសអ៊ីស្រាអែលស្តីពីអ៊ីរ៉ង់
2026/02/28 10:13:20 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចំនួនអ្នកស្លាប់ដោយទឹកជំនន់នៅប្រេស៊ីល កើនដល់ជាង៦០នាក់ ខណៈកិច្ច​ប្រឹងប្រែង​ស្វែង​រក​នៅបន្ត

2026/02/28 10:47:27 am
​អ៊ីស្រាអែលហត់នឿយច្រើន ប៉ុន្តែត្រៀមខ្លួនសម្រាប់ការវាយប្រហារលើអ៊ីរ៉ង់
2026/02/28 10:29:09 am
​រដ្ឋមន្រ្តីការងារជំរុញឱ្យមន្ត្រីបន្តពង្រីកទីផ្សារការងារក្រៅប្រទេស​ដែលមានប្រាក់ឈ្នួលខ្ពស់ និង​ពាក់​ព័ន្ធ​នឹង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា
2026/02/28 10:23:42 am
​ក្រសួងការបរទេស៖ លោក Rubio នឹងរៀបចំការចរចានៅថ្ងៃចន្ទក្នុងប្រទេសអ៊ីស្រាអែលស្តីពីអ៊ីរ៉ង់
2026/02/28 10:13:20 am
​លោកTrump៖ លោកខកចិត្តចំពោះអ៊ីរ៉ង់ ប៉ុន្តែអ្នកសម្របសម្រួលមើលឃើញពី «ការ​ទម្លាយ​ភាព​ទាល់​ច្រក»
2026/02/28 09:53:16 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/02/27 04:58:39 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/02/03 09:25:04 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/02/27 09:59:59 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/02/25 12:16:43 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/02/27 12:09:17 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am