ប្រធានាធិបតីឥណ្ឌូនេស៊ី ជួបលោក Biden និងនិយាយជាមួយលោក Trump ដោយសន្យាពង្រឹងកិច្ចសហប្រតិបត្តិការ

2024/11/13 11:24:34 pm        45


ប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto បានជួបជាមួយប្រធានាធិបតីអាមេរិក លោក Joe Biden នៅសេតវិមាន កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា) ហើយបានសម្ដែងការអបអរដល់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump តាមទូរសព្ទ ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការ នៅទីក្រុងវ៉ាស៊ីនតោន។

នៅទីនោះ លោក Prabowo បាននិយាយថា៖ «ខ្ញុំនឹងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លា ដើម្បីពង្រឹងទំនាក់ទំនងឥណ្ឌូនេស៊ី-សហរដ្ឋអាមេរិក ហើយខ្ញុំចង់ធ្វើការឆ្ពោះទៅរកទីបញ្ចប់នេះ ដែលយើងនឹងមានកិច្ចសហប្រតិបត្តិការដ៏រឹងមាំ»។

លោក Prabowo ដែលបាននិយាយថា លោកនឹងបន្តគោលនយោបាយការបរទេសមិនចូលបក្សសម្ព័ន្ធបានជួបជាមួយលោក Biden នៅក្នុងការិយាល័យ Oval បន្ទាប់ពីបានបង្ហោះវីដេអូនៃការជជែកតាមទូរសព្ទរបស់លោកជាមួយលោក Trump ។

លោកបានទៅដល់ទីក្រុងវ៉ាស៊ីនតោនដោយធ្វើដំណើរត្រង់ចេញពីប្រទេសចិន ជាកន្លែងដែលលោកបានជួបប្រធានាធិបតីចិន លោក Xi Jinping ក្នុងដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីចូលកាន់តំណែង ក្នុងខែតុលា។

គួរបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនមើលឃើញឥណ្ឌូនេស៊ី ជាប្រទេសដែលមានប្រជាជនច្រើនជាងគេនៅអាស៊ីអាគ្នេយ៍ ជាដៃគូដ៏សំខាន់នៅក្នុងតំបន់ដែលគូប្រជែងរបស់ខ្លួន គឺទីក្រុងប៉េកាំង មានទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគយ៉ាងស៊ីជម្រៅជាមួយ។ ឥណ្ឌូនេស៊ីក៏ជាប្រទេសដែលមានប្រជាជនម៉ូស្លីមច្រើនជាងគេបំផុត នៅលើពិភពលោកផងដែរ៕

អត្ថបទដែលទាក់ទង

តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា
2026/07/24 07:41:37 pm        4
ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm        7
មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm        11

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​តុលាការកូរ៉េខាងត្បូង បង្គាប់​ឱ្យប្រធានក្រុមហ៊ុន SK លោក Chey បង់ប្រាក់ ៦៤៤លានដុល្លារ ទៅ​អតីតភរិយា

2026/07/24 07:41:37 pm
​ថៃដាក់ច្បាប់អាជ្ញាសឹកនៅខេត្តភាគខាងត្បូង ក្រោយ​ការវាយប្រហារសម្លាប់ទាហានប៉ារ៉ា ៥នាក់
2026/07/24 07:39:49 pm
​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​
2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm