ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការបច្ចេកវិទ្យាកំណត់ទីតាំង ដើម្បីប្រសិទ្ធភាពចែកចាយ​បញ្ញើ

2024/11/13 11:29:01 pm        640

ប្រៃសណីយ៍កម្ពុជានឹងដាក់ឱ្យដំណើរការនៅទូទាំងប្រទេស នូវបច្ចេកវិទ្យាកំណត់​ទីតាំង​ប្រកប​ដោយ​ការ​ច្នៃប្រឌិតដែលមានឈ្មោះថា what3words។

នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ប្រៃសណីយ៍កម្ពុជា​បាន​ចុះ​ហត្ថលេខា​លើ​អនុសារណៈ​នៃ​ការ​យោគ​យល់​គ្នា​ជាមួយក្រុមហ៊ុន what3words ដែលជាការគូសបញ្ជាក់​ពីការចាប់​ផ្តើម​នៃ​ភាព​ជាដៃគូ​របស់​ភាគីទាំងពីរ​ក្នុង​គោល​បំណង​បង្កើន​ប្រសិទ្ធភាព នៃ​ការ​ចែក​ចាយ​បញ្ញើ​ប្រៃសណីយ៍​ទូទាំងប្រទេស។

តាមរយៈអនុសារណៈនៃការយោគយល់គ្នា ប្រៃសណីយ៍​កម្ពុជា​បាន​បង្កើត​ភាពជាដៃគូ​ដ៏​សំខាន់​ជាមួយ​ what3words ដោយបាននាំយកម​ក​នូវ​បច្ចេក​វិទ្យា​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ក្នុង​ការ​កំណត់​ទីតាំង ឬអាសយដ្ឋាន ក្នុងគោលបំណង​ធ្វើ​ឱ្យប្រសើរ​ឡើង​នូវ​ប្រសិទ្ធភាព​សេវា​ចែក​ចាយ​បញ្ញើ​ដល់​គោលដៅចុងក្រោយនៅទូទាំងប្រទេស។ ប្រៃសណីយ៍កម្ពុជា គឺជាសហគ្រាស​ដំបូង​គេ​នៅក្នុ​ង​ប្រទេសកម្ពុជា ដែលសហការជាមួយក្រុមហ៊ុន what3words ក្នុងការបង្កើន​ប្រសិទ្ធភាព​សេវា​កម្ម​ចែកចាយ​បញ្ញើ​ប្រៃសណីយ៍​ តាមរយៈ​ឌីជីថល​ភាវូបនីយកម្ម សម្រាប់​សម្រួល​ដល់​ការ​បញ្ជូន​បញ្ញើ​ដល់អតិថិជន។

មន្ដ្រីបានបន្ថែមថា ភាពមិនច្បាស់លាស់នៃអាសយដ្ឋាន ដូចជាលេខផ្ទះ លេខផ្លូវ តំបន់ទីក្រុង ជនបទ គឺជាបញ្ហាប្រឈម​សម្រាប់​ការ​ចែក​ចាយ​បញ្ញើ​ឱ្យ​ដល់​ទីតាំង​ច្បាស់​លាស់​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និងទាន់ពេលវេលា។ ការមិនអាចកំណត់ទីតាំងច្បាស់លាស់ គឺជាឧបសគ្គ​សម្រាប់​អ្នក​ផ្តល់​សេវា​ចែកចាយបញ្ញើ និងនាំឱ្យមានការថ្នាំងថ្នាក់ពីអតិថិជនដែលប្រើប្រាស់សេវា។ what3words អាចផ្តល់ជូននូវដំណោះស្រាយដែលមានភាពងាយស្រួល ដោយសារ ប្រព័ន្ធ​នេះ​បាន​កំណត់ទីតាំងយ៉ាងជាក់ច្បាស់ នៅក្នុងរង្វង់ផ្ទៃក្រឡា ៣x៣ មែត្រការ៉េ តាមរយៈពាក្យ ៣ ម៉ាត់​ដែលអាចឱ្យយើងស្វែងរកទីតាំងអាសដ្ឋានបានយ៉ាងជាក់ច្បាស់។ បច្ចេកវិទ្យានេះ ផ្តល់នូវ​ជម្រើស​មានរហូតដល់ ៦០ ភាសា រួមមានទាំងភាសាខ្មែរផងដែរ ហើយអាច​ដំណើរ​ការ​ដោយ​ពុំ​ចាំបា​ច់មានសេវាអ៊ីនថិណិត ដែលជាលក្ខណៈ​ពិសេស​មួយ​សម្រាប់​ការ​ប្រើប្រាស់​នៅ​តំបន់​មាន​សេវា​អ៊ីន​ធឹណិតខ្សោយ ឬមិនអាចភ្ជាប់សេវាអ៊ីនធឺណិតបាន។

ឯកឧត្តម ថេន សំវិសុទ្ធ អគ្គនាយកប្រៃសណីយ៍កម្ពុជា មានប្រសាសន៍ថា ការដាក់​បញ្ចូល​ប្រព័ន្ធ​អាសយដ្ឋានរបស់ what3words នឹងក្លាយជាការផ្លាស់ប្តូរសម្រាប់សេវាកម្មដឹកជញ្ជូន ដែល​ជួយ​បំពេញ​តម្រូវ​ការ ដែលកំពុងកើនឡើង សម្រាប់ពាណិជ្ជកម្មអេឡិចត្រូនិក និងអនុញ្ញាត​ឱ្យ​ប្រៃសណីយ៍​អាច​បម្រើអតិថិជនបានកាន់តែប្រសើរឡើងនៅគ្រប់ច្រកល្ហកទូទាំងប្រទេស។

ឯកឧត្តម ម៉ម អំណត់ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ប្រៃសណីយ៍កម្ពុជា បានបន្ថែមថា បច្ចេកវិទ្យាប្រកបដោយនវារនុវត្តរបស់ What3words បានផ្តល់នូវ​សក្តានុពល​ដ៏​មាន​សារៈ​សំខាន់​ក្នុង​ការ​ពង្រឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៃ​ចែក​ចាយ​បញ្ញើ​ប្រៃ​សណីយ៍ក្នុងឱកាសការចាប់យកភាពជាដៃគូនេះ។

លោក គ្រីស ស្ហ៊ែលឌ្រីក (Chris Sheldrick) សហស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន what3words បានលើកឡើងថា តាមរយៈកិច្ចសហការ​ជាមួយ​នឹង​ក្រុម​ការងារ​របស់​ប្រៃសណីយ៍​កម្ពុជា បច្ចេកវិទ្យានេះនឹងត្រូវបានណែនាំទៅដល់មនុស្សរាប់លាននាក់នៅទូទាំងប្រទេស ដើម្បី​ទទួល​បានសេវាប្រៃសណីយ៍ជាមួយនឹងបទពិសោធន៍ថ្មី និងការធ្វើឱ្យប្រសើរ​ឡើង​នូវ​ការ​ចែក​ចាយ​បញ្ញើ​ប្រកប​ដោយប្រសិទ្ធភាព។ what3words កំពុងត្រូវបានប្រើប្រាស់​យ៉ាង​ទូលំ​ទូលាយ​ដោយ​មនុស្ស​រាប់​លាននាក់នៅទូទាំងពិភពលោក រួមមានស្ថាប័នរដ្ឋាភិបាល អាជ្ញាធរមូលដ្ឋាន​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃដូចជា ការឆ្លើយតបយ៉ាងឆាប់រហ័សសម្រាប់គ្រាមានអាសន្ន ឧប្បត្តិហេតុផ្សេងៗ តាមរយៈការទទួលបានទីតាំងច្បាស់លាស់ ដើម្បីទៅកាន់ទីកន្លែងដែលរងគ្រោះអាសន្ន ឬកន្លែង​ដែល​មានឧប្បត្តិហេតុកើតឡើង។

បច្ចេក​វិទ្យានេះត្រូវបានប្រើប្រាស់ដោយប្រៃសណីយ៍ម៉ុងហ្គោលី នៅឆ្នាំ២០១៦ និងប្រៃសណីយ៍​វៀតណាម នៅឆ្នាំ២០២៣ DHL, 7-Eleven, Lotte Mart, Emart Mongolia និង Domino's Pizza ដើម្បីប្រើប្រាស់សម្រាប់កំណត់ទីតាំងអាសយដ្ឋានរបស់អតិថិជន៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា 

អត្ថបទដែលទាក់ទង

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        1
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        1
ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm