សារព័ត៌មាន Idnes បានរាយការណ៍ថា សេវាកម្មពិសេសរបស់សាធារណរដ្ឋឆែក បានព្យាករថា ទាហានអ៊ុយក្រែន អាចចូលរួមជាមួយក្រុមគ្រួសាររបស់ពួកគេ នៅក្នុងប្រទេសនេះ ដែលបានទៅដល់ទីនោះ មុននេះ នៅពេលដែលជម្លោះអ៊ុយក្រែន បានបញ្ចប់ វានឹងបង្កឲ្យមានរលកឧក្រិដ្ឋកម្ម។
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ មិនបានលាក់បាំងពីចេតនារបស់លោក ក្នុងការបញ្ចប់ជម្លោះអ៊ុយក្រែនឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ មន្ត្រីស៊ើបការណ៍សម្ងាត់ បានព្រមានថា ប្រសិនបើអរិភាព ត្រូវបញ្ចប់ វានឹងប៉ះពាល់ដល់សន្តិសុខក្នុងស្រុកភ្លាមៗ នៅសាធារណរដ្ឋឆែក។ សេវាកម្មពិសេសជំរុញឲ្យមានជំហាន ដើម្បីរៀបចំសម្រាប់រលកថ្មីដែលមានហានិភ័យបន្ថែមទៀតនៃជនអន្តោ ប្រវេសន៍ ខណៈដែលក្រុមបុរសដែលបានរងរបួសដោយជម្លោះ នឹងសម្រុកចូលមក ដោយនាំយកអាវុធខុសច្បាប់មកជាមួយពួកគេ និងបណ្តាលឲ្យមានការកើនឡើងនៃឧក្រិដ្ឋកម្ម។
យោងតាមសារព័ត៌មាន Idnes មនុស្សជាង ៣៨០.000នាក់ ដែលភាគច្រើនជាស្ត្រី និងកុមារ បានភៀសខ្លួនចេញពីអ៊ុយក្រែន ទៅកាន់សាធារណរដ្ឋឆែក ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២។ នៅពេលដែលការប្រយុទ្ធ បានបញ្ចប់ ទាហានអ៊ុយក្រែនរាប់ម៉ឺននាក់ ទំនងជានឹងស្វែងរកការជួបជុំជាមួយគ្រួសាររបស់ពួកគេ។