ជនជាតិប៉ាឡេស្ទីនជាង ៧៤០នាក់ ត្រូវបានសម្លាប់ នៅតំបន់វេសបែង ( West Bank) ចាប់តាំងពីថ្ងៃទី ឥ៧ ខែតុលា ឆ្នាំ ២០២៣។ នេះបើយោងតាមរបាយការណ៍ពីការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) នៅក្នុងដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយអ៊ីស្រាអែល។
របាយការណ៍ បញ្ជាក់ថា ចន្លោះពីថ្ងៃទី ០៧ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៣ ជនជាតិប៉ាឡេស្ទីនសរុប ៧៤២នាក់ បានបាត់បង់ជីវិត និង ៦.៦៩៩នាក់ បានរងរបួស។ តំបន់ Jenin និង Tulkarm មានចំនួនអ្នកស្លាប់ច្រើនជាងគេ។
របាយការណ័ដែលបានចេញផ្សាយនោះ ក៏បានបញ្ជាក់ផងដែរថា ជនជាតិអ៊ីស្រាអែលចំនួន ២៤នាក់ ត្រូវបានសម្លាប់ នៅតំបន់វែសបែង ចន្លោះថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០២៤ ។
ភាពតានតឹងបានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ា នៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២0២3 នៅពេលដែលក្រុមសកម្មប្រយុទ្ធមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាន នៅតំបន់ហ្កាហ្សា បានចាប់ ផ្តើមការលុកលុយដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ចូលទៅក្នុងទឹកដីអ៊ីស្រាអែល ពីតំបន់ហ្កាហ្សាស្ទ្រីប។ ក្រុមហាម៉ាស បានពណ៌នាអំពីការវាយប្រហាររបស់ខ្លួនថា ជាការឆ្លើយតបទៅនឹងសកម្មភាពឈ្លានពានរបស់អាជ្ញាធរអ៊ីស្រាអែលប្រឆាំងនឹងវិហារឥស្លាម Al-Aqsa នៅលើប្រាសាទភ្នំ ក្នុងទីក្រុងចាស់របស់រដ្ឋធានីហ្ស៊េរុយសាឡឹម។