រៃអង្គាសប្រាក់រាប់សែនកោដិ ដើម្បីទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ នឹងធ្វើឡើងដោយរបៀបណា ទាំងមាន ឬគ្មានអាមេរិក

2024/11/14 12:38:09 am        47

វាគឺជាប្រធានបទដ៏ចម្រូងចម្រាសបំផុត នៅក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុអន្តរជាតិ COP29 នាសប្តាហ៍នេះ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់។ នោះគឺការរៃអង្គាសទឹកប្រាក់ ដើម្បីប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ ដោយបង្កើតបានជាសំណួរថា ត្រូវការប៉ុន្មាន? បានមកពីណា? និងប្រើប្រាស់ក្នុងគោលបំណងអ្វី?

ការប្តេជ្ញាចិត្តផ្ដល់នូវសាច់ប្រាក់ដ៏ច្រើនដូចនេះ នឹងមានភាពលំបាកគួរសមរួចទៅហើយ បើទោះជាគ្មានសង្គ្រាម ជំងឺរាតត្បាត និងអតិផរណាដែលបាន និងកំពុងធ្វើឲ្យអស់នូវទុនបម្រុងរបស់ប្រទេសអ្នកមាន ដែលរំពឹងថា នឹងជួយដល់ប្រទេសក្រីក្រទប់ទល់នឹងគ្រោះថ្នាក់ដោយសារអាកាសធាតុ។

ហើយវារឹតតែពិបាកជាងមុនទៅទៀត។ ការបោះឆ្នោតជ្រើសរើសលោក Donald Trump ជាប្រធានាធិបតីសហរដ្ឋអាមេរិក ស្ទើរតែធានាថា ប្រទេសដែលមានជាងគេបំផុតលើពិភពលោក នឹងមិនចូលរួមផ្ដល់វិភាគទាននោះទេ។ គួរបញ្ជាក់ថា លោក Trump បានព្រលយពាក្យថា លោកនឹងដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុសកលទាំងស្រុង ដូចដែលលោកបានធ្វើក្នុងអាណត្តិដំបូងរបស់លោក។

គំនិតប្រកបដោយភាពច្នៃប្រឌិតជាច្រើន កំពុងប្រព្រឹត្តទៅ ក្នុងការរៃអង្គាសប្រាក់ ដើម្បីឲ្យប្រទេសនានាវិនិយោគលើថាមពលកកើតឡើងវិញ និងសម្របខ្លួនទៅនឹងគ្រោះថ្នាក់នៃការប្រែប្រួលអាកាសធាតុ។ គំនិតទាំងនោះ រួមមានការយកពន្ធ ការដោះស្រាយបំណុល និងការជំរុញឲ្យធនាគារអភិវឌ្ឍន៍អន្តរជាតិធ្វើកិច្ចការកាន់តែច្រើនបន្ថែមទៀត និងកាន់តែលឿនជាងមុនទៀត។

សំណើថ្មីនេះកើតមានឡើងអមមកជាមួយនឹងការមានឧបសគ្គធំៗ ចំពោះគំនិតទាំងនោះដោយផ្ទាល់ ប៉ុន្តែវិធីប្រពៃណីនៃការរៃអង្គាសប្រាក់ ដែលប្រមែប្រមូលវិភាគទាន និងស្នើសុំប្រទេសម្ចាស់ជំនួយឲ្យធ្វើការសន្យានោះ មិនបានបំពេញតាមតម្រូវការឡើយ។ លើកចុងក្រោយដែលគោលដៅហិរញ្ញវត្ថុអាកាសធាតុត្រូវបានបង្កើតឡើង ក្នុងឆ្នាំ២០០៩ បណ្ដាប្រទេសអ្នកមានបានសន្យាថា នឹងប្រមូលប្រាក់ចំនួន ១០០ពាន់លានដុល្លារអាមេរិក ក្នុង ១ឆ្នាំ នៅឆ្នាំ២០២០។ ពួកគេមានរយៈពេល ២ឆ្នាំ ក្នុងការសម្រេចគោលដៅនោះ ហើយប្រហែល ៧០ភាគរយនៃប្រាក់បានមកក្នុងរូបភាពជាប្រាក់កម្ចី ដោយបានផ្ដល់ភាពក្ដៅក្រហាយដល់ប្រទេសជាច្រើន ដែលជំពាក់បំណុលយ៉ាងច្រើនរួចទៅហើយ។

នៅឯកិច្ចពិភាក្សារអាកាសធាតុ នាទីក្រុងបាគូ អ្នកចរចាមានគោលបំណងកំណត់គោលដៅហិរញ្ញវត្ថុអាកាសធាតុថ្មី។ ក្រុមអ្នកជំនាញមួយ ដាក់ចំនួនដែលត្រូវការ គឺ ១សែនកោដិដុល្លារ ក្នុង ១ឆ្នាំ ដែលប្រមាណជា ១ភាគរយនៃសេដ្ឋកិច្ចពិភពលោក។ បើគ្មានការសន្យាផ្ដល់ប្រាក់ដ៏ច្រើននេះទេ ប្រទេសដែលកំពុងមានសេដ្ឋកិច្ចរីកចម្រើន អាចនឹងជួបប្រទះជាមួយការទាមទារឲ្យសម្អាតការបង្កកខ្វក់អាកាសធាតុរបស់ពួកគេឲ្យបានលឿនជាងមុន ដែលចុងក្រោយវានឹងធ្វើឲ្យប៉ះពាល់ដល់ពលរដ្ឋនៃបណ្ដាប្រទេសអ្នកមានទាំងនោះ៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm