Salah ស៊ុត​ពីរ​គ្រាប់​ឱ្យ Liverpool យកឈ្នះ​នៅ​ទឹកដី Atletico Madrid ៣-២

2021/10/20 07:10:03 pm        344

​បាល់ទាត់៖ ​​ក្រុម​ជើងឯក​ឆ្នាំ២០១៩ ហង្ស​ក្រហម Liverpool បាន​យកឈ្នះ​នៅ​ទឹកដី​អេ​ស្ប៉ា​ញ Atletico Madrid ៣-២ ក្នុងជំនួប​ទី៣ ពូ​ល B ក្របខណ្ឌ UEFA Champions League​។ ​​នេះ​ជា​ជំនួប​លើកដំបូង​រវាង​ក្រុម​ទាំងពីរ​រាប់​ពី​ជួបគ្នា​ចុងក្រោយ​កាល់ពីដើមឆ្នាំ២០២០ នៅពេល​ផ្ទុះឡើង​ដំបូង​នៃ​មេរោគ​រាតត្បាត Covid-19 ហើយក៏​ជា​ប្រកួត​ចុងក្រោយ​នៅពេល​នោះដែរ​ដែល​អ្នកគាំទ្រ​បាន​ចូល​ទស្សនា​ពេញ​កីឡដ្ឋាន​។

​​ខ្សែប្រយុទ្ធ​អេ​ហ្ស៊ីប Mohamed Salah បើក​ការនាំ​មុខមុន​ឱ្យ Liverpool នៅ​នាទី​ទី៨ មុនពេល​ដែល Nabi Keita បន្ថែម​គ្រាប់​ទី​ពីរ​នៅ​នាទី​ទី១៣​។ ​​ក្រុម​របស់លោក Diego Simeone ក៏បាន​វាយបក​តាម​ពីក្រោយ ២គ្រាប់​វិញ​ដោយ​ខ្សែប្រយុទ្ធ​បារាំង Antoine Griezmann ពីរ​គ្រាប់​ម្នាក់ឯង​នៅ​នាទី​ទី២០ និង ៣៤​។ ​យ៉ាងណាក្តី​ក្រុម​ម្ចាស់ផ្ទះ​ក៏​សល់​គ្នា​ត្រឹម ១០នាក់​នៅពេល Griezmann បង្ក​កំហុស​លើ Roberto Firmino ទទួលបាន​កាត​ក្រហម​បណ្តេញ​ចេញពី​ការប្រកួត​នៅ​នាទី​ទី៥២ មុនពេល​ដែល Mario Hermoso បង្កកំហុស​លើ Diogo Jota ក្នុង​ប្រអប់​គ្រោះថ្នាក់​ ខណៈ Mohamed Salah ជា​ពេ​ជ្ឈឃាត ១១ម៉ែត្រ​ស៊ុត​ឱ្យ Liverpool យកឈ្នះ ៣-២ នៅ​ទឹកដី Atletico Madrid​។

​​ជ័យជំនះ​នេះ​មានន័យថា ​ក្រុម​របស់លោក Jurgen Klopp បន្ត​ឈ្នះ ១០០% ក្នុង​ពូ​ល B មាន ៩ពិន្ទុ​ពេញ​ខណៈ Atletico Madrid ឈរ​លេខ២ មាន ៤ពិន្ទុ​។ ​​មួយគូ​ទៀត​ក្នុង​ពូ​ល B នេះដែរ​ក្រុម​ម្ចាស់ផ្ទះ FC Porto យកឈ្នះ AC Milan ១-០ ដោយ​គ្រាប់​បាល់​ជ័យជំនះ​ដោយ Luis Diaz នៅ​នាទី​ទី៦៥ ធ្វើឱ្យ Porto ទទួលបាន ៣​ពិន្ទុ​ដ៏​មាន​សារសំខាន់​ឈរ​លេខ៣ មាន ៤ពិន្ទុ​ផងដែរ ខណៈ AC Milan នៅតែ​បន្ត​រក​ពិន្ទុ​មិនបាន​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm