ប្រទីបក្រសួងការងារ បង្ហាញសោភ័ណភាពបែបសហសម័យដើម្បីត្រៀមដាក់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូកស្អែកនេះ

2024/11/14 01:01:28 am        158

ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: បានត្រៀមរួចជាស្រេចក្នុងការដាក់បង្ហាញប្រទីបរបស់ខ្លួនជាផ្លូវការ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។

ប្រទីបរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវបានតុបតែងលម្អរំលេចនូវសោភ័ណភាពបែបសហសម័យ បង្ហាញអត្ថន័យធំធេងពាក់ព័ន្ធនឹងវិស័យការងារ វិស័យសន្តិសុខសង្គម និងវិស័យបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ក្នុងនោះនៅលើប្រទីបរបស់ក្រសួងការងារមានខ្លឹមសារដូចជា៖ ទី១/ “រូបសញ្ញារបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ” ស្ថិតនៅកណ្តាលប្រទីប តំណាងឱ្យស្ថាប័នរបស់រាជរដ្ឋាភិបាលទទួលបន្ទុកក្នុងការដឹកនាំ និងគ្រប់គ្រងលើវិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ ចំណែក “រូបមនុស្ស ប្រុសស្រីក្នុងឯកសណ្ឋានជាអធិការការងារ” តំណាងឱ្យការធានានូវការអនុវត្តយ៉ាងម៉ឺងម៉ាត់នូវច្បាប់ស្ដីពីការងារនិងបទដ្ឋានគតិយុត្តពាក់ព័ន្ធសំដៅរក្សាឱ្យបាននូវលក្ខខណ្ឌការងារ និងលក្ខខណ្ឌសុវត្ថិភាពនិងសុខភាពការងារប្រសើរ និងការលើកកម្ពស់សិទ្ធិការងារនៅកម្ពុជាស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិខាងការងារ។ 

ទី២/ អក្សរ “TVET” តំណាងឱ្យការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលធានាដល់ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មឱ្យមានជំនាញដោយធានាថា “ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត” ឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តន៍យ៉ាងរហ័សនៃមូលដ្ឋានសេដ្ឋកិច្ច ឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល។ “អក្សរ ១,៥លាន(មួយលានប្រាំសែន)” តំណាងឱ្យកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ 

ទី៣/ រូបប័ណ្ណ ប.ស.ស. តំណាងឱ្យអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន ដែលផ្តល់ជូនបងប្អូនកម្មករនិយោជិត មន្ត្រីរាជការសាធារណៈ បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។ 

ទី៤/ អក្សរ “ទ.ជ.ម.ក. NEA” តំណាងឱ្យទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលបាននិងកំពុងផ្តល់សេវាជួយស្វែងរកកាងារ ការចុះឈ្មោះ ប្រមូល និងផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងារ ការប្រឹក្សាយោបល់ មគ្គទេសក៍ការងារនិងអាជីព ជូនដល់យុវជន សិស្សនិស្សិត និងអ្នកស្វែងរកការងារ និង ផ្គត់ផ្គង់កម្លាំងពលកម្មទៅឱ្យរោងចក្រ សហគ្រាស តាមរយៈមជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត និងមជ្ឈមណ្ឌល ការងារចល័ត ដូច “រូបរថយន្ត” ដែលមានរំលេចពាក្យ៖ រកការងារ រើសបុគ្គលិក និងប្រឹក្សាយោបល់ការងារ។ 

ទី៥/ “រូបអគារ" តំណាងឱ្យរោងចក្រ សហគ្រាសទាំងអស់នៅកម្ពុជា ដែលជាប្រភពនៃការបង្កើតការងារជូនប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងទូទាំងប្រទេស។ 

ទី៦/ “រូបមនុស្សប្រុសស្រី” ស្ថិតនៅខាងឆ្វេង និងខាងស្តាំ នៃអក្សរ ការងារសន្តិសុខសង្គម បណ្ដុះបណ្ដាលវិជ្ជាជីវៈ តំណាងឱ្យកម្មករនិយោជិត នឹងនិយោជក ជាតួអង្គដ៏សំខាន់នៃទំនាក់ទំនងវិជ្ជាជីវៈ ត្រូវតែមានការគោរព និងយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ដើម្បីប្រែក្លាយសហគ្រាសមួយទៅជាសហគមន៍សុខសាន្តមួយសំដៅ ធានាបាននូវសុខដុមនីយកម្មសង្គម។ 

ទី៧/ “រូបយន្ដហោះ” តំណាងឱ្យលំហូរនៃសកម្មភាពធុរកិច្ច ការវិវិយោគផ្ទាល់ពីបរទេស និងទីផ្សាការងារនៅក្នុងប្រទេស ដែលដើរតួជាកម្លាំងចលករស្នូលក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សំដៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ 

ទី៨/ “រូបដ្រូន” តំណាងឱ្យការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថលនៅកម្ពុជា ដែលតម្រូវឱ្យមាននូវការចូលរួមយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្មឌីជីថលនៅក្នុងទីផ្សារការងារកម្ពុជាតាមរយៈការជំរុញការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ 

ទី៩/ “រូបនាគរាជ” គឺជាសត្វទីឃជាតិប្រកបដោយអានុភាព អំណាច និងមហិទ្ធិឫទ្ធិខ្លាំងពូកែ តំណាងឱ្យវឌ្ឍនភាព និងភាពរឹងមាំរបស់វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្ដាលវិជ្ជាជីវៈលើមាគ៌ាសន្តិភាព។ 

 សូមបញ្ជាក់ថា នៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះដែរ នឹងមានពិធីបណ្តែតប្រទីបរបស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុននានា សរុបចំនួន ៣៦ប្រទីប នៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រយៈពេលទាំង៣ថ្ងៃ នៃព្រះរាជពិធី៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm