ពលរដ្ឋលីបង់៖ ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅពី ១ថ្ងៃទៅ ១ថ្ងៃ ពេលដែលអ៊ីស្រាអែលបង្កើនការវាយប្រហារ

2024/11/13 06:09:32 pm        51

នៅថ្ងៃពុធនេះ ពលរដ្ឋលីបង់នៅទីក្រុងបេរូត បានបង្ហាញក្តីបារម្ភពីស្ថានភាពកើនឡើងនៅក្នុងប្រទេសលីបង់ ក្រោយយោធាអ៊ីស្រាអែល បង្កើនការវាយប្រហាររបស់ខ្លួននៅតំបន់ជាយក្រុងភាគខាងត្បូងទីក្រុងបេរូត ជាមួយនឹងការវាយប្រហារតាមច្រកអាកាសទាំងថ្ងៃលើតំបន់គ្រប់គ្រងដោយក្រុមហេសបូឡា និងវាយប្រហារលើតំបន់ភាគកណ្តាលប្រទេស ដោយបានសម្លាប់មនុស្សជាង ២០នាក់ ។

លោក Hassan Mohammad Moussa គឺជាពលរដ្ឋលីបង់មួយរូប និយាយថា ស្ថានភាពសន្តិសុខកាន់តែអាក្រក់ទៅពី ១ថ្ងៃ ទៅ ១ថ្ងៃ អ្វីៗកាន់តែតានតឹងខ្លាំង ពី ១ថ្ងៃទៅ ១ថ្ងៃ ។

អ៊ីស្រាអែល បាននិយាយថា ពួកគេបានចាត់វិធានការកាត់បន្ថយផលប៉ះពាល់លើជនស៊ីវិល ហើយពួកគេបាននិយាយម្តងហើយម្តងទៀតពីការចោទប្រកាន់ថា ក្រុមហេសបូឡា មានចេតនាលាក់បំពួនក្នុងតំបន់ជនស៊ីវិល ដើម្បីប្រើប្រាស់អ្នកស្រុកជាខែលមនុស្ស គឺជាការចោទប្រកាន់មួយដែលក្រុមហេសបូឡា ធ្វើការច្រានចោលទាំងស្រុង ។

ក្រសួងសុខាភិបាលលីបង់ និយាយថា នៅខេត្តភាគកណ្តាលប្រទេសលីបង់ ការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ បានសម្លាប់មនុស្ស ៨នាក់ នៅក្នុងភូមិ Baalchmay ស្ថិតនៅភាគអាគ្នេយ៍ទីក្រុងបេរូត និងបានសម្លាប់មនុស្ស ១៥នាក់នៅក្នុងភូមិ Joun ស្ថិតក្នុងស្រុក Chouf ។

បង្កឡើងដោយសារសង្រ្គាមហ្កាហ្សា ជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៊ីរ៉ង់ បានអូសបន្លាយពេលជិត ១ឆ្នាំ មុនពេលអ៊ីស្រាអែលបើកការវាយប្រហារតាមជើងគោកកាលពីខែកញ្ញា ។

ចាប់តាំងពីជម្លោះផ្ទុះឡើងកាលពីរយៈពេល ១ឆ្នាំមុន ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្ស ៣.២៨៧នាក់នៅប្រទេសលីបង់ ដែលភាគច្រើននៃអ្នកស្លាប់ បានកើតឡើងក្នុងរយៈពេល ៧សប្តាហ៍ចុងក្រោយនេះ ៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី
2026/07/23 04:43:21 pm        1
ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm        1
ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន៖ ចិន និងឥណ្ឌាគួរតែពង្រឹងសន្ទុះវិជ្ជមាន ក្នុងទំនាក់ទំនងទ្វេភាគី

2026/07/23 04:43:21 pm
​គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 04:43:19 pm
​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់
2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am