លីបង់រង់ចាំសំណើបទឈប់បាញ់ បន្ទាប់ពីបេសកជនអាមេរិក បង្ហាញក្តីសង្ឃឹម

2024/11/14 02:24:17 am        56

ប្រធានសភាលោក Nabih Berri ត្រូវបានដកស្រង់សម្តី ដែលបាននិយាយនៅថ្ងៃពុធ (ទី១៣ ខែវិច្ឆិកា) នេះថា ប្រទេសលីបង់កំពុងរង់ចាំសំណើបទឈប់បាញ់ជាក់ស្តែង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានលើកឡើងថា លោកបានឃើញ «ឱកាស» ពីការមានបទឈប់បាញ់ឆាប់ៗនេះ នៅក្នុងជម្លោះ រវាងអ៊ីស្រាអែល និងក្រុមហេសបូឡា។

រយៈពេល ២ថ្ងៃជាប់ៗគ្នា យោធាអ៊ីស្រាអែលបានវាយប្រហារតំបន់ជាយក្រុងភាគខាងត្បូងគ្រប់គ្រងដោយក្រុមហេសបូឡា នៅទីក្រុងបេរូត បន្ទាប់ពីបានវាយប្រហារតាមអាកាសលើតំបន់នោះ កាលពីថ្ងៃអង្គារ (ទី១២ ខែវិច្ឆិកា)។ គេបានឃើញផ្សែងហុយឡើងយ៉ាងទ្រលោមពីលើទីក្រុងបេរូត ក្រោយការវាយប្រហារនោះ។

ក្រសួងសុខាភិបាលលីបង់ បានប្រាប់ឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នាព្រឹកព្រលឹមថ្ងៃពុធនេះ ក៏បានសម្លាប់មនុស្ស ៦នាក់ផងដែរ នៅភូមិ Aaramoun ជាតំបន់ភ្នំដែលមានចម្ងាយប្រហែល ១៥គីឡូម៉ែត្រ នៅភាគខាងត្បូងនៃទីក្រុងបេរូត។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបើកការវាយលុកផ្លូវអាកាស និងផ្លូវគោកលើក្រុមហេសបូឡា ដែលគាំទ្រដោយអ៊ីរ៉ង់ កាលពីចុងខែកញ្ញា បន្ទាប់ពីមានជម្លោះឆ្លងព្រំដែនជិត ១ឆ្នាំ ដែលកើតឡើងស្របនឹងសង្រ្គាម នៅតំបន់ហ្កាហ្សា។

យ៉ាងណាក្ដី បេសកជនសេតវិមាន លោក Amos Hochstein បានប្រាប់សារព័ត៌មាន Axios ថា លោកគិតថា «មានឱកាស» ដែលអាចនាំឲ្យឈានដល់បទឈប់បាញ់ នៅក្នុងប្រទេសលីបង់ ក្នុងពេលឆាប់ៗនេះ។ លោកនិយាយថា៖ «ខ្ញុំសង្ឃឹមថា យើងអាចទទួលបានវា (បទឈប់បាញ់)»។

ការអត្ថាធិប្បាយរបស់លោក ចង្អុលបង្ហាញពីកិច្ចប្រែងប្រែងចុងក្រោយរបស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក Joe Biden ដើម្បីធ្វើយ៉ាងណាឲ្យទទួលបានបទឈប់បាញ់ នៅលីបង់ ខណៈដែលកិច្ចការការទូត ដើម្បីបញ្ចប់សង្រ្គាម នៅតំបន់ហ្កាហ្សា ទំនងជាលែងចេញជាផ្លែផ្កាហើយ ដោយអ្នកសម្របសម្រួលកាតាបានសម្រេចផ្អាកតួនាទីរបស់ខ្លួន៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        44
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        50
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        72

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm