នគរបាលកូរ៉េខាងត្បូងបានចាប់ខ្លួនមនុស្សចំនួន ២១៥នាក់ ដោយសង្ស័យថា បានលួចប្រាក់ចំនួន ៣២០ពាន់លានវ៉ុន (២២៨,៤លានដុល្លារ) ដែលជាគម្រោងបោកប្រាស់វិនិយោគរូបិយប័ណ្ណគ្រីបតូដ៏ធំបំផុត នៅក្នុងប្រទេសនេះ។
នគរបាលខេត្ត លោក Gyeonggi Nambu នៅថ្ងៃពុធ (ទី១៣ ខែវិច្ឆិកា) នេះ បាននិយាយថា ការចាប់ខ្លួន បើតាមការអះអាង រួមមានទាំងមេខ្លោងនៃក្រុមឧក្រិដ្ឋកម្ម ដែលត្រូវបានចោទប្រកាន់ថា បានលក់កាក់ចំនួន ២៨ប្រភេទទៅឲ្យមនុស្សប្រហែល ១៥.០០០នាក់ ដោយសន្យាថា នឹងទទួលបានប្រាក់ចំណូលខ្ពស់ពីការទិញនេះ។
នគរបាលបាននិយាយថា ក្រុមនេះបានបញ្ចេញកាក់ចំនួន ៦ ក្នុងចំណោម ២៨ប្រភេទ ពាក់ព័ន្ធនឹងការផ្លាស់ប្តូររូបិយប័ណ្ណគ្រីបតូ នៅក្រៅប្រទេស ហើយកំពុងគ្រប់គ្រងក្រុមអ្នកបង្កើតទីផ្សារ ដើម្បីបង្កើនតម្លៃ។ នគរបាលបានពណ៌នាកាក់ទាំងនោះថា «គ្មានតម្លៃអីទេ»។
សេចក្តីថ្លែងការណ៍របស់នគរបាល បានឲ្យដឹងថា ក្រុមនេះបានបង្កើតក្រុមហ៊ុនប្រឹក្សាវិនិយោគ និងក្រុមលក់ ដើម្បីលក់ទ្រព្យសម្បត្តិនិម្មិតនេះទៅឲ្យអ្នកដែលបានជាវឆាណែល YouTube៕