ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង (ABW) បានរាយការណ៍នៅថ្ងៃពុធនេះថា សេវាពិសេសប៉ូឡូញ បានឃាត់ខ្លួនពលរដ្ឋបេឡារុសម្នាក់ដែលសង្ស័យថា បានប្រព្រឹត្តអំពើវិឆ្ឆេទកម្ម ដោយប៉ុនប៉ងបង្កជាអគ្គិភ័យ ចំពោះអគារមួយខ្នង ក្នុងទីក្រុង Gdansk ។
ប្រទេសប៉ូឡូញនិយាយថា តួនាទីរបស់ខ្លួន ក្នុងនាមជាមជ្ឈមណ្ឌលផ្គត់ផ្គង់ដល់អ៊ុយក្រែន បានធ្វើឲ្យខ្លួនក្លាយជាគោលដៅដ៏សំខាន់ សម្រាប់អ្នកស៊ើបការណ៍ដែលកំពុងព្យាយាមប្រមូលព័ត៌មានពីកិច្ចខិតខំប្រឹងប្រែងជួយគាំទ្រសង្រ្គាមរបស់ទីក្រុងគីវ និងចូលរួមក្នុងសកម្មភាពធ្វើអំពើវិឆ្ឆេទកម្មនានា។
ក្នុងខែមករា និងឧសភា ឆ្នាំនេះ ABW បានចាប់ខ្លួនពលរដ្ឋរបស់ប្រទេសប៉ូឡូញ អ៊ុយក្រែន និងបេឡារុស ដែលទីភ្នាក់ងារនេះ បាននិយាយថា ទទួលខុសត្រូវចំពោះការវាយប្រហារដោយលួចដុតអគារ នៅទីក្រុង Gdansk, Gdynia និង Marki ហើយកំពុងរៀបចំការវាយប្រហារស្រដៀងគ្នាលើអគារនានា នៅទីក្រុង Wrocław។
ABW បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «នេះគឺជាការចាប់ខ្លួនមួយផ្សេងទៀត នៅក្នុងការស៊ើបអង្កេតលើសកម្មភាពនៃក្រុមឧក្រិដ្ឋជន តាមសំណើរបស់សេវាកម្មពិសេសបរទេស ដែលបានប្រព្រឹត្តិអំពើវិឆ្ឆិកម្មនានា ជាពិសេសការលួចដុត»៕