តំបន់ Valencia ប្រទេសអេស្ប៉ាញត្រៀមទប់ទល់ព្យុះដ៏គ្រោះថ្នាក់ថ្មី ខណៈកំពុងប្រឹងប្រែងស្តារឡើងវិញ

2024/11/14 07:34:03 pm        159

ប្រជាជនក្រុង Paiporta ជាក្រុងមួយក្នុងតំបន់ Valencia របស់ប្រទេសអេស្ប៉ាញ បានត្រៀមទប់ទល់ភ្លៀងធ្លាក់ខ្លាំងជុំមួយផ្សេងទៀត និងព្យុះ ដែលមានរយៈពេលត្រឹមតែពីរសប្តាហ៍បន្ទាប់ពីទឹកជំនន់ដ៏គំហុក ធ្វើឱ្យទន្លេពេញហៀរ បណ្តាលឱ្យខូចខាតនៅទូទាំងតំបន់ និងផ្នែកជាច្រើនផ្សេងទៀតរបស់ប្រទេស។ ដូចជាក្រុងរាប់សិបផ្សេងទៀតដែរនៅតំបន់ Valencia ផ្លូវនានានៅទីក្រុង Paiporta នៅតែគ្របដណ្តប់ដោយដីល្បប់ ហើយប្រតិបត្តិការជួយសង្គ្រោះនៅតែបន្ត។

ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសអេស្ប៉ាញ AEMET បានចេញការព្រមានពណ៌ទឹកក្រូចសម្រាប់តំបន់ឆ្នេរភាគខាងត្បូងនៃតំបន់ Valencia ដោយព្យាករណ៍ថានឹងមានភ្លៀងធ្លាក់ចន្លោះពី ៤០ ទៅ ១២០ មីលីម៉ែត្រ។ ដោយកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញកំពុងធ្វើឡើង ភាពមិនប្រាកដប្រជា កើតឡើងជុំវិញផលប៉ះពាល់នៃប្រព័ន្ធព្យុះថ្មី។

ទន្លេ Benamargosa ដែលពេញហៀរ ក្នុងក្រុង Malaga បានហូរនាំរថយន្តរាប់សិបគ្រឿងកាលពីថ្ងៃពុធ ខណៈភ្លៀងធ្លាក់ខ្លាំងបានបង្កការបំផ្លិចបំផ្លាញនៅភាគខាងត្បូង និងភាគខាងកើតប្រទេសអេស្ប៉ាញ។ ទឹកជំនន់ដ៏គំហុក ជំរុញឱ្យទឹកទន្លេហូរហៀរទូទាំងតំបន់បណ្តាលឲ្យមនុស្សជាង២០០នាក់ស្លាប់ និងបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិអស់ជាច្រើន។

អង្គភាពសេវាសង្គ្រោះបន្ទាន់ក្នុងទីក្រុង Malaga បានជម្លៀសមនុស្ស៣.០០០នាក់ចេញពីលំនៅឋានដែលមានហានិភ័យខ្ពស់នៃទឹកជំនន់នៅជិតទន្លេ Guadalhorce ភាគខាងលិចទីក្រុង ហើយនៅក្នុងតំបន់ផ្សេងៗទៀត បានស្នើឱ្យពលរដ្ឋស្វែងរកទីទួលខ្ពស់ជាងនេះ។

ប្រតិបត្តិករអយស្ម័យយានជាតិ Adif បាននិយាយថា សេវាកម្មរថភ្លើងទាំងអស់នៅក្នុងក្រុង Malaga ត្រូវបានផ្អាក រួមទាំងរថភ្លើងល្បឿនលឿនរវាងទីក្រុង Madrid និងទីក្រុង Malaga ខណៈស្ថានីយ៍រថភ្លើង Malaga បានជម្លៀសអ្នកដំណើរចេញដោយសារតែទឹកជំនន់។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        189
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        230
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        208

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm