សាក្សីម្នាក់នៅក្នុងការបំផ្ទុះគ្រាប់បែក នៅតុលាការកំពូលរបស់ប្រទេសប្រេស៊ីល បាននិយាយថា អ្នកស្រី បានឃើញបុរសម្នាក់ កំពុងគ្រវីដៃដាក់ខ្លួន មុនពេលគប់គ្រឿងផ្ទុះទៅលើអគារតុលាការកំពូល នៅក្នុងទីក្រុង Brasilia កាលពីថ្ងៃពុធ (ទី១៣ ខែវិច្ឆិកា) ដោយបានបណ្តាលឲ្យមនុស្សម្នាក់ ស្លាប់។

អ្នកស្រី Layana Costa ដែលធ្វើការនៅផ្នែកបុគ្គលិករបស់តុលាការសហព័ន្ធនៃសវនករ ខ្ញុំបានក្រឡេកមើលទៅក្រោយ ឃើញភ្លើង និងផ្សែងហុយទ្រលោម។ ឆ្មាំសន្តិសុខតុលាការកំពូល បានចេញមក នៅពេលដែលពួកគេកំពុងមក បុរសនោះបានគប់វត្ថុអ្វីមួយទៅលើរូបសំណាកតំណាងភាពយុត្តិធម៌រួចហើយ»។

ការផ្ទុះលើកដំបូង បានកើតឡើងកាលពីថ្ងៃពុធ នៅក្នុងចំណតរថយន្ត នៅជិតអគារតុលាការ។ រូបភាពពីទូរទស្សន៍ក្នុងស្រុក បានបង្ហាញពីក្រុមអ្នកពន្លត់អគ្គិភ័យ កំពុងពន្លត់ភ្លើងឆេះនៅក្នុងរថយន្ត ដែលបាន ប្រើប្រាស់ ក្នុងអំឡុងពេលវាយប្រហារនោះ។
ការផ្ទុះនេះ បានកើតឡើង រយៈពេល ៥ថ្ងៃ មុនពេលមេដឹកនាំពិភពលោកមកពីក្រុមនៃប្រទេសសេដ្ឋកិច្ចធំៗទាំង ២០ ជួបប្រជុំគ្នា នៅទីក្រុង Rio de Janeiro បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ទីក្រុង Brasilia របស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jinping) ។