មជ្ឈមណ្ឌលប្រតិបត្តិការបន្ទាន់របស់ក្រសួងសុខាភិបាលលីបង់ បាននិយាយនៅលើទំព័រ X របស់ខ្លួនថា មនុស្សសរុបចំនួន ៧៨នាក់ បានស្លាប់ និង ១២២នាក់ បានរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល នៅទូទាំងប្រទេសលីបង់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ។

ភាគច្រើននៃអ្នកស្លាប់ (៣៩នាក់) និងរបួស (៦៩នាក់) ត្រូវបានកត់ត្រា នៅក្នុងតំបន់ភាគខាងត្បូងនៃ ទីក្រុង Saida និង Tyre ។ នៅភ្នំលីបង់ មនុស្ស២៤នាក់ បានស្លាប់ និង១៧នាក់រងរបួស។ នៅទីក្រុង Nabatiyeh មនុស្ស ១៣នាក់ ត្រូវបានរាយការណ៍ថា បានស្លាប់ និង ២៥នាក់ បានរងរបួស។

ខេត្ត Baalbeck-Hermel នៅភាគឦសានប្រទេសលីបង់ បានរាយការណ៍ថា មនុស្សពីរនាក់ បានស្លាប់ និង ១១នាក់ បានរងរបួស។
ចាប់តាំងពីការចាប់ផ្តើមនៃការកើនឡើងភាពតានតឹងផ្នែកយោធា នៅក្នុងខែតុលា ឆ្នាំ ២០២៣ មនុស្សសរុបចំនួន ៣.៣៦៥នាក់ ត្រូវបានសម្លាប់ និង ១៤.៣៤៤នាក់ បានរងរបួស។