កង​អាវុធហត្ថ​មួក​ខៀវ​ ៧៣​រូប​ មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង បាន​យក​សំណាក​បញ្ជូន​ធ្វើ​ច​ត្តា​ឡី​ស័ក​

2021/04/27 02:59:58 am        26

ភ្នំពេញ៖ កង​អាវុធហត្ថ​លេខ​៨៦១ ចំនួន​៧៣​នាក់ ​ក្នុងនោះ ​មាន​នារី​ ១២​នាក់ ដែល​បានបញ្ចប់​ការងារ​បំពេញ​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង នៅ​រសៀល​ថ្ងៃទី​២៧ ​ខែតុលា​នេះ បាន​អញ្ជើញ​មាតុភូមិ​និវត្ត​បាន​ប្រទេស​កម្ពុជា​វិញ​អស់ហើយ​។


នៅក្នុង​ឱកាស​អញ្ជើញ​មកដល់​ចំណត​អាកាសយានដ្ឋាន​អន្តរជាតិ​នេះដែរ កងកម្លាំង​មួក​ខៀវ​ទាំងនោះ ត្រូវបាន​ក្រុមគ្រូពេទ្យ យក​សំណាក​ពិនិត្យ​រក​មេរោគ COVID-19 និង​តម្រូវអោយធ្វើ​ច​ត្តា​ឡី​ស័ក​ស្នាក់នៅ​ដាច់ដោយឡែក​ចំនួន​១៤​ថ្ងៃ នៅ​វិទ្យាស្ថាន​ហ្វឹក​ហ្វឺ​ក​កងកម្លាំង​រក្សា​សន្តិភាព​ស្រុង​ឧ​ត្តុ​ង្គ ខេត្ត​កំពង់ស្ពឺ​។​


​សម្រាប់​លទ្ធផល​ នៃ​ការ​យក​សំណាក​ពិនិត្យ​មេរោគ COVID-19 លើ​កងកម្លាំង​អាវុធហត្ថ​បញ្ចប់​បេសកកម្ម​រក្សា​សន្តិភាព​មកពី​ប្រទេស​ស៊ូដង់​ខាងត្បូង នឹង​ដឹង​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា នៅ​ថ្ងៃស្អែក​នេះ​។​


​បើ​តាម​ឧ​ត្ត​ម​សេនីយ​ឯក អោក សៀង អគ្គនាយករង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព ក្នុងឱកាស​ទទួល​ដំណើរ​កង​មួក​ខៀវ បាន​ថ្លែងអំណរគុណ​ចំពោះ​កង​អាវុធហត្ថ​លេខ​៨៦១ ដែល​បាន​ខិតខំ​បំពេញបេសកកម្ម​ថែរក្សា​សន្តិភាព​នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង​ទទួលជោគជ័យ នាំ​កិត្តិយស​ជូន​ជាតិ និង​ទទួលបាន​ការកោតសរសើ​រ​ថ្នាក់ដឹកនាំ នៃ​អង្គការសហប្រជាជាតិ ខណៈ​ដែល​នៅក្នុង​ប្រទេស​ស៊ូដង់​ខាងត្បូង បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​សង្គ្រាម ដោះស្រាយ​មិនទាន់​ចប់​។​


​ទោះ​យ៉ាងណា ឯកឧត្តម អោក សៀង បាន​ស្នើ​បណ្តា​កង​អាវុធហត្ថ បន្ទាប់ពី​យក​សំណាក​នេះ គឺ​ត្រូវ​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​វិធាន​សុខាភិបាល និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​អនុវត្តតាម​ការណែនាំ​បញ្ជាការ​ធ្វើ​ច​ត្តា​ឡី​ស័ក អោយ​ត្រឹមត្រូវ ដើម្បី​ទប់ស្កាត់​ការចំលង​កូ​វីដ​តៗ​គ្នា​នៅក្នុង​មណ្ឌល​ច​ត្តា​ឡី​ស័ក​។​


​សូមបញ្ជាក់ថា ការវិលត្រឡប់​មកដល់​មាតុភូមិ​កម្ពុជា​វិញ នៃ​កងអនុសេនាធំ​រាជ​អាវុធហត្ថ​លេខ​៨៦១​នេះ​ គឺ​បាន​ធ្វើឡើង​បន្ទាប់ពីរាជរដ្ឋាភិបាល ក្រសួងការពារជាតិ​ក​ម្ពុ​ជា បាន​បញ្ជូន​អាវុធហត្ថ​ថ្មី​លេខ​១៨៦ ចំនួន​ ៧៣​នាក់ ក្នុងនោះ ​មាន​ស្ត្រី​ចំនួន ២៨​នាក់ បាន​បញ្ជូន​ប្តូរ​វេន​ទៅដល់​ប្រទេស​ស៊ូដង់​ខាងត្បូង កាលពី​យប់​ថ្ងៃទី​២៥ ខែតុលា​កន្លងមក​ថ្មីៗ​នេះ​។​


​គិត​ចាប់​តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជិត ​៧,១២៣​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជិត​៤០០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ រហូតដល់​ពេលនេះ កម្ពុ​ជាមាន​កងកម្លាំង​៥​កង សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆ័​ត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​ មាន​ប្រទេស​លី​បង់​, ស៊ូដង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​៕


​អត្ថបទ៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 04:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/21 09:39:00 pm        1
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 04:58:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am