សង្រ្គាមស៊ូដង់ពុំមានទីបញ្ចប់ទេ ខណៈដែលភាគីទាំងពីរ កំពុងប្រឹងប្រែងយកឈ្នះរៀងៗខ្លួន

2024/11/15 12:30:00 am        503

ប្រទេសស៊ូដង់ បានមើលឃើញការកើនឡើងនៃអំពើហិង្សាយ៉ាងខ្លាំង នៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈដែលកងទ័ពដែលកំពុងធ្វើសង្គ្រាម និងកងកម្លាំងយោធាប៉ារ៉ា បានជំរុញឲ្យមានជ័យជម្នះយ៉ាងម៉ឺងម៉ាត់ ដោយពុំមានដំណោះស្រាយនយោបាយត្រូវបានសម្រេចបាននោះទេ។

ការប្រយុទ្ធគ្នារវាងកងទ័ពស៊ូដង់ និងកងកម្លាំងគាំទ្ររហ័ស (RSF) បានកាន់តែខ្លាំងឡើង ចាប់តាំងពីចុងខែតុលា ជាមួយនឹងរបាយការណ៍នៃការវាយប្រហារលើជនស៊ីវិល រួមទាំងអំពើហិង្សាផ្លូវភេទលើស្ត្រី និងកុមារី ដែលបានបង្កឲ្យមានការភ័យខ្លាច។

សង្រ្គាមដែលបានផ្ទុះឡើង នៅក្នុងខែមេសា ឆ្នាំ ២០២៣ បានបង្កើតនូវអ្វីដែលអង្គការសហប្រជាជាតិហៅថាជាវិបត្តិផ្លាស់ទីលំនៅដ៏អាក្រក់បំផុតរបស់ពិភពលោក ដោយមនុស្សជាង ១១ លាននាក់ ត្រូវបានបង្ខំឲ្យចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។

ជម្លោះនេះ បានធ្វើឲ្យប្រទេសនេះ ស្ថិតនៅក្នុងស្ថានភាពនៃគ្រោះទុរ្ភិក្ស ហើយបានបង្កឲ្យមានការព្រមានអំពីការកើនឡើងនៃអំពើហិង្សា នៅក្នុងសង្គ្រាម ដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ រួចមកហើយ។

លោក Rosemary DiCarlo អគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការនយោបាយ និងសន្តិភាព បាននិយាយថា៖«ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ ស្ថានភាពនៅក្នុងប្រទេសនេះ ត្រូវបានបង្កឡើង ដោយអំពើហិង្សាខ្លាំងបំផុតមួយចំនួន ចាប់តាំងពីជម្លោះបានចាប់ផ្តើម»។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        111
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        105
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        100

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm