ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ស្តេច យាង ជាព្រះរាជាធិបតី ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នារសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅទន្លេចតុមុខ មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។
ព្រះរាជពិធីនេះ ក៏មានការយាង និងអញ្ជើញចូលរួមពីថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល បណ្តាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រះញាតិវង្សានុវង្ស និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិជាច្រើនរូប។












