ប្រជាពលរដ្ឋជាច្រេីនដែលកំពុងដេីរកម្សាន្ត នៅសួនច្បារ វត្តបុទុមវត្តី ក្នុងព្រះរាជពិធីបុណ្យអុំទូករសៀលថ្ងៃទី១ នេះ បានបង្ហាញពីការ ពេញចិត្ត និងសប្បាយរីករាយ ខណៈ ឃេីញមានការរៀបចំល្អ និងមានអ្នកចូលរួមកម្សាន្តច្រេីន ។
ពួកលេីកឡេីងថា ពិធីបុណ្យ អុំទូក នៅឆ្នាំនេះ រាជរដ្ឋាភិបាល ក៏ដូច អាជ្ញាធរ រាជធានី ភ្នំពេញ បានតុបតែង និងការរៀបចំសណ្តាប់ធ្នាប់ បានយ៉ាងល្អ និងធំជាងបណ្តាឆ្នាំ ដូច្នេះពួកគាត់មាន អារម្មណ៍ រំភេីបរីរាយ ពិសេស រាជធានីភ្នំពេញ មានការអភិវឌ្ឍ កាន់តែរីកចម្រេីន ពីមួយថ្ងៃមួយថ្ងៃ។ ជាមួយនេះ ពួកគាត់ អំពាវនាវ ឱ្យប្រជាពលរដ្ឋ និង ភ្ញៀវទេសចរ មកកម្សាន្តឱ្យបានកាន់តែច្រេីន ពិសេសនៅថ្ងៃទី២ និងទី៣ នៃ ព្រះរាជពិធីបុណ្យ អុំទូក៕











