សារព័ត៌មាន KCNA៖ មេដឹកនាំកូរ៉េខាងជើង លោក គីម បញ្ជាឲ្យផលិតយានដ្រូនអត្តឃាតឲ្យបានច្រើន

2024/11/15 04:13:01 pm        56

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៅថ្ងៃសុក្រ (ទី១៥ ខែវិច្ឆិកា) នេះ បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un (គីម ជុង អ៊ុន) បានដឹកនាំការធ្វើតេស្តយានដ្រូនអត្តឃាត និងបញ្ជាឲ្យផលិតអាវុធពីលើអាកាសនេះ ក្នុងចំនួនដ៏ច្រើន ដោយនិយាយថា ការដាក់ឲ្យប្រើប្រាស់យានដ្រូនបែបនេះ នៅជុំវិញពិភពលោកទាមទារឲ្យមានការធ្វើបច្ចុប្បន្នភាពជាបន្ទាន់នៃទ្រឹស្តីយោធា។

គួរបញ្ជាក់ថា លោក គីម ធ្លាប់បានត្រួតមើលការសាកល្បងយានដ្រូនអត្តឃាត កាលពីដើមឆ្នាំនេះ ចំពេលមានការរីកចម្រើនយ៉ាងឆាប់រហ័សនូវកិច្ចសហប្រតិបត្តិការយោធាជាមួយរុស្ស៊ី ដោយបានធ្វើឲ្យមានសំណួរចោទឡើងថា តើលោកកំពុងទទួលបានជំនួយបច្ចេកទេសពីទីក្រុងមូស្គូ ដើម្បីអភិវឌ្ឍយានដ្រូននេះដែរ ឬយ៉ាងណា។

ដោយត្រូវបានគេស្គាល់ផងដែរថា ជាគ្រឿងយុទ្ធោបករណ៍លួចវាយប្រហារ អាវុធបែបនេះត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសង្រ្គាម នៅប្រទេសអ៊ុយក្រែន ក៏ដូចជានៅតំបន់មជ្ឈិមបូព៌ាផងដែរ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឲ្យដឹងថា៖ «លោក (Kim) បានគូសបញ្ជាក់អំពីតម្រូវការ ក្នុងការបង្កើតនូវប្រព័ន្ធផលិតកម្មនេះជាបន្តបន្ទាប់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន និងចូលទៅក្នុងផលិតកម្មក្នុងចំនួនដ៏ច្រើនទ្រង់ទ្រាយ»។

លោក គីម បានលើកឡើងថា ការប្រកួតប្រជែង ក្នុងការប្រើប្រាស់យានដ្រូន សម្រាប់គោលបំណងយោធា កំពុងមានល្បឿនលឿន នៅជុំវិញពិភពលោក ដោយអាជ្ញាធរយោធាទំនងជាទទួលស្គាល់ភាពជោគជ័យរបស់ពួកគេ នៅក្នុងជម្លោះ ក្នុងទំហំផ្សេងៗ។

កូរ៉េខាងជើងបានបញ្ជូនយនដ្រូនឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូង ដោយហោះហើររយៈពេលជាច្រើនម៉ោង នៅក្នុងតំបន់សំខាន់ៗ ក្នុងនោះរួមទាំងរដ្ឋធានីសេអ៊ូល និងនៅលើតំបន់គ្មានការហោះហើរ ជុំវិញការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង។ ការធ្វើបែបនោះបានជំរុញឲ្យកូរ៉េខាងត្បូងដាក់ពង្រាយអាវុធ ដើម្បីបាញ់ទម្លាក់យានដ្រូនរបស់កូរ៉េខាងជើង៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        113
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        107
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        105

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm